ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ប្រឡងឆមាសទី២ ថ្នាក់ទី១២ សីលធម៌ - ពលរដ្ឋ (២៥ មិថុនា ២០១២) (ថ្នាក់វិទ្យាសាស្ត្រសង្គម)
I.(១២ពិន្ទុ) តើទិដ្ឋភាពនៃច្បាប់បានជួយមនុស្សដែលរស់នៅក្នុងសង្គមដូចម្តេចខ្លះ?
II.(១២ពិន្ទុ) តើសេចក្តីសុខរបស់មនុស្សតាមទស្សនៈពុទ្ធសាសនាមានប៉ុន្មានប្រការ? គឺអ្វីខ្លះ?
III.(១៤ពិន្ទុ) តើលក្ខខណ្ឌណាខ្លះដែលច្បាប់សញ្ជាតិបានកំណត់ថា ពលរដ្ឋមានសញ្ជាតិខ្មែរពីកំណើត?
IV.(១៨ពិន្ទុ) ដើម្បីសម្រេចបាននូវសិទ្ធិទទួលការអប់រំ តើសាមីខ្លួនកុមារ និងស្ថាប័នពាក់ព័ន្ធមានករណីកិច្ចដូចម្តេចខ្លះ?
V.(១៩ពិន្ទុ)
១.តើសីលធម៌ជាអ្វី?
២.ក្នុងនាមអ្នកជាកូន តើអ្នកត្រូវមានសីលធម៌ចំពោះឪពុកម្តាយដូចម្តេចខ្លះ?
៣.ក្នុងនាមអ្នកជាឪពុកម្តាយ តើអ្នកត្រូវមានសីលធម៌ចំពោះកូនដូចម្តេចខ្លះ?
ចម្លើយ
I.(១២ពិន្ទុ) តើទិដ្ឋភាពនៃច្បាប់បានជួយមនុស្សដែលរស់នៅក្នុងសង្គមដូចម្តេចខ្លះ?
ទិដ្ឋភាពនៃច្បាប់បានជួយមនុស្សដែលរស់នៅក្នុងសង្គមបានយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖
ក.ទិដ្ឋភាពអវិជ្ជាមាន
ខ.ទិដ្ឋភាពវិជ្ជមាន
II.(១២ពិន្ទុ) តើសេចក្តីសុខរបស់មនុស្សតាមទស្សនៈពុទ្ធសាសនាមានប៉ុន្មានប្រការ? គឺអ្វីខ្លះ?
សេចក្តីសុខរបស់មនុស្សតាមទស្សនៈពុទ្ធសាសនាមាន៥ប្រការគឺ៖
ក.អត្តិសុខៈ សុខពីការមានទ្រព្យសម្បត្តិដើម្បីប្រើប្រាស់ក្នុងការរស់នៅដែលបរិបូរណ៍ទៅដោយបច្ច័យបួនគឺ បិណ្ឌបាត្របច្ច័យ ចីវរបច្ច័យ សេនាសនបច្ច័យ និង គិលានភេសជ្ជៈបច្ច័យ។
ខ.ភោគសុខៈ សុខកើតពីការសប្បាយរីករាយ និងការប្រើប្រាស់ទ្រព្យសម្បត្តិដែលខ្លួននិងរកបានដោយអំពើសុចរិតដើម្បីយកមកចិញ្ចឹមជីវិតក្រុមគ្រួសារ និងធ្វើបុណ្យទាន។
គ.អនណសុខៈ សុខកើតចេញពីការមិនជំពាក់បំណុលអ្នកដទៃ។
ឃ.អនវជ្ជសុខៈ សុខកើតពីការប្រព្រឹត្តតាមផ្លូវសុចរិត និងប្រព្រឹត្តអំពើជាកុសល តាមគន្លងធម៌។
ង.សន្តិសុខៈ សុខកើតចេញពីសេចក្តីស្ងប់។ គ្មានសេចក្តីសុខឯណាស្មើនឹងសុខដោយសេចក្តីស្ងប់។
III.(១៤ពិន្ទុ) តើលក្ខខណ្ឌណាខ្លះដែលច្បាប់សញ្ជាតិបានកំណត់ថា ពលរដ្ឋមានសញ្ជាតិខ្មែរពីកំណើត?
លក្ខខណ្ឌដែលច្បាប់សញ្ជាតិបានកំណត់ថាពលរដ្ឋមានសញ្ជាតិខ្មែរមានសញ្ជាតិខ្មែរពីកំណើតមានដូចជា៖
ក.ត្រូវទទួលសញ្ជាតិខ្មែរដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ខ.ត្រូវទទួលសញ្ជាតិខ្មែរទោះបីកើតនៅទីណាក៏ដោយ
IV.(១៨ពិន្ទុ) ដើម្បីសម្រេចបាននូវសិទ្ធិទទួលការអប់រំ តើសាមីខ្លួនកុមារ និងស្ថាប័នពាក់ព័ន្ធមានករណីកិច្ចដូចម្តេចខ្លះ?
ដើម្បីសម្រេចបាននូវសិទ្ធិទទួលការអប់រំ សាមីខ្លួនកុមារ និងស្ថាប័នពាក់ព័ន្ធមានករណីកិច្ចដូចខាងក្រោម
ក.សាមីខ្លួនកុមារ
ខ.ស្ថាប័នពាក់ព័ន្ធ
ដូចនេះ ឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន និងសមត្ថកិច្ចសាធារណៈត្រូវទទួលខុសត្រូវ និងយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យកុមារយើងទាំងអស់គ្នាសម្រេចបាននូវសិទ្ធិទទួលការអប់រំ។
V.(១៩ពិន្ទុ)
១.តើសីលធម៌ជាអ្វី?
សីលធម៌ៈ សីល + ធម៌
ដូចនេះ សីលធម៌គឺសម្គាល់ នូវដំបូន្មានទាំងឡាយណាដែលនាំឱ្យប្រព្រឹត្តតែអំពើល្អ អំពើជាកុសល ឬដំបូន្មានទាំងឡាយណាដែលនាំឱ្យមនុស្សវៀចាកអំពើអាក្រក់ ឬអំពើជាអកុសល។
២.ក្នុងនាមអ្នកជាកូន តើអ្នកត្រូវមានសីលធម៌ចំពោះឪពុកម្តាយដូចម្តេចខ្លះ?
កូនត្រូវមានសីលធម៌ចំពោះឪពុកម្តាយ
៣.ក្នុងនាមអ្នកជាឪពុកម្តាយ តើអ្នកត្រូវមានសីលធម៌ចំពោះកូនដូចម្តេចខ្លះ?
ឪពុកម្តាយត្រូវមានសីលធម៌ចំពោះកូនៈ