Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងឆមាសទី១ ថ្នាក់ទី១២ សីលធម៌ - ពលរដ្ឋ (១៩ មីនា ២០១២) (ថ្នាក់វិទ្យាសាស្ត្រ)

 

I.(៧ពិន្ទុ) ការយល់់សប្តិជាអ្វី? តើការយល់សប្តិមានប៉ុន្មានប្រភេទ? ចូររៀបរាប់និងពន្យល់។

II.(៨ពិន្ទុ) ចូររៀបរាប់ពីលក្ខណៈខុសគ្នារវាងសភាវគតិ និង ទម្លាប់។

III.(១០ពិន្ទុ) មង្គលទី១៥គឺការបរិច្ចាគទាន។ តើ “ទាន” ក្នុងមង្គលទី១៥នេះសំដៅលើទានអ្វីខ្លះ? ចូររៀបរាប់និងពន្យល់។

IV.(១០ពិន្ទុ) កាលណាគេធ្វើដំណើរនៅពេលយប់ហើយជួបប្រទះនឹងភ្លើងចង្កៀងរថយន្ត បង្កើតបានជាឥន្ទ្រីយារម្មណ៍មួយ។ តើដំណើរកើតឥន្ទ្រីយារម្មណ៍មួយនេះត្រូវឆ្លងកាត់ដំណាក់កាលណាខ្លះ? ចូរពន្យល់តាមជាក់ស្តែង។

V.(១៥ពិន្ទុ) តើលក្ខខណ្ឌក្នុងខ្លួនអវិជ្ជមានណាខ្លះដែលជាឧបសគ្គដល់កំណើតឆន្ទះ?

 

ចម្លើយ

I.(៧ពិន្ទុ) ការយល់់សប្តិជាអ្វី? តើការយល់សប្តិមានប៉ុន្មានប្រភេទ? ចូររៀបរាប់និងពន្យល់។

  • យល់សប្តិ ជាសំណង់រូបភាពប្រកបដោយលក្ខណៈវត្ថុវិស័យភាពដែលកើតឡើងនៅពេលដែលសរីរាង្គឥន្ទ្រីយ៍លង់ក្នុងដំណេក។
  • យល់សប្តិមាន២ប្រភេទគ៖

១.ការយល់សប្តិប្រត្យក្សដែលកើតពីឥន្ទ្រីយារម្មណ៍បច្ចុប្បន្ន។

២.ការយល់សប្តិមនោគតិដែលកើតឡើងពីអនុស្សាវរីយ៍ផ្សេងៗ។

 

II.(៨ពិន្ទុ) ចូររៀបរាប់ពីលក្ខណៈខុសគ្នារវាងសភាវគតិ និង ទម្លាប់។

លក្ខណៈខុសគ្នារវាងសភាវគតិ និងទម្លាប់ៈ

សភាវគតិ

  • ប្រព្រឹត្តដដែលៗពីកំណើតរបស់សត្វ
  • ជាឯកទេសចង្អៀតចង្អល់ រឹងត្អឹង ងងឹតងងល់
  • មិនរីកចម្លើន។

ទម្លាប់

  • ការហាត់រៀននិងចេះដោះស្រាយបញ្ហាចំពោះមុខ
  • អាចបត់បែននិងរស់រវើក
  • ជាឫសគល់នៃបញ្ញា។

 

III.(១០ពិន្ទុ) មង្គលទី១៥គឺការបរិច្ចាគទាន។ តើ “ទាន” ក្នុងមង្គលទី១៥នេះសំដៅលើទានអ្វីខ្លះ? ចូររៀបរាប់និងពន្យល់។

  • មង្គលទី១៥ គឺការបរិច្ចាគទាន។ ទានក្នុងមង្គលទី១៥មានន័យថាការចែករំលែកជា គ្រឿងដណ្តប់ គ្រឿងបរិភោគ គ្រឿងស្នាក់អាស្រ័យ និងថ្នាំសម្រាប់ព្យាបាលរោគដល់ជនណាមួយហៅថា អាមិសទាន

ឯការផ្តល់ដំបូន្មានដល់ជនណាឱ្យស្គាល់ខុសត្រូវ ស្គាល់បុណ្យបាប ជាដើម ហៅថា ធម្មទាន

 

IV.(១០ពិន្ទុ) កាលណាគេធ្វើដំណើរនៅពេលយប់ហើយជួបប្រទះនឹងភ្លើងចង្កៀងរថយន្ត បង្កើតបានជាឥន្ទ្រីយារម្មណ៍មួយ។ តើដំណើរកើតឥន្ទ្រីយារម្មណ៍មួយនេះត្រូវឆ្លងកាត់ដំណាក់កាលណាខ្លះ? ចូរពន្យល់តាមជាក់ស្តែង។

កាលណាគេធ្វើដំណើរនៅពេលយប់ហើយជួបប្រទះនឹងពន្ទឺភ្លើងចង្កៀងរថយន្តបង្កើតបានឥន្ទ្រីយារម្មណ័មួយ។ ដំណើរឥន្ទ្រីយារម្មណ៍ មួយនេះត្រូវឆ្លងកាត់ដំណាក់កាលរូបវិទ្យា និង ចិត្តវិទ្យា។

  • ដំណាក់រូបវិទ្យាៈ ការឃើញពន្លឺ ប៉ះកំដៅ ទទួលសំឡេង។
  • ដំណាក់ចិត្តវិទ្យាៈ ការវាយតម្លៃរបស់ខួរក្បាលទៅលើរំញោច ដែលអាចកំណត់ថាជាអ្វីមួយបង្កើតបានជាបាតុភូតមួយដែល ហៅថា ឥន្ទ្រីយារម្មណ៍។

 

V.(១៥ពិន្ទុ) តើលក្ខខណ្ឌក្នុងខ្លួនអវិជ្ជមានណាខ្លះដែលជាឧបសគ្គដល់កំណើតឆន្ទះ?

លក្ខខណ្ឌក្នុងខ្លួនអវិជ្ជមានដែលជាឧបសគ្គដល់កំណើតឆន្ទៈគឺ៖

  • កត្តាសរីរាង្គៈ សុខភាពមិនល្អ មានជំងឺជាប្រចាំ បញ្ហាផ្លូវចិត្ត
  • កត្តាបញ្ញាៈ ភាពមិនភ្លឺស្វាង ការចាប់យកបានតិចតួច ខ្សោយបញ្ញា
  • កត្តាសញ្ចេតនាៈ សេចក្តីរំភើប ចំណង់ចំណូលចិត្ត និងអំពើសភាវគតិ ឬឆន្ទៈ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login