Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងឆមាសទី២ថ្នាក់ទី១២ សីលធម៌ - ពលរដ្ឋ (១៩ មីនា ២០១២) (ថ្នាក់វិទ្យាសាស្ត្រសង្គម)

 

I.(១០ពិន្ទុ) កិរិយាប្រព្រឹត្តនូវធម៌ក្នុងមង្គលទី១៦គឺសំដៅកុសលកម្ម១០។ តើកុសលកម្ម១០ រួមមានអ្វីខ្លះ? ចូររៀបរាប់ពន្យល់។

II.(១០ពិន្ទុ) ចូររៀបរាប់បទល្មើសដែលទាក់ទងនិងទំនួលខុសត្រូវផ្នែករដ្ឋប្បវេណីឱ្យបាន៥ និងផ្នែកព្រហ្មទណ្ឌឱ្យបាន១០។

III.(១៥ពិន្ទុ)

១.ដូចម្តេចហៅថា អនុមានញែក?

២.តើអនុមានញែកសារូបនិងអនុមានញែកគណិតវិទ្យាមានលក្ខណៈខុសប្លែកគ្នាដូចម្តេចខ្លះ?

IV.(១៨ពិន្ទុ) តើមាគ៌ា ៨ នៃពុទ្ធសាសនាដែលដឹកនាំមនុស្សទៅរកសុខនិងបរមសុខហៅថាអ្វី?​ចូររាប់មាគ៌ាទាំង៨នោះដោយបញ្ជាក់ពីអត្ថន័យរបស់មាគ៌ានីមួយៗផង។

V.(១៨ពិន្ទុ) តើបញ្ញាមនុស្ស និង បញ្ញាសត្វ មានលក្ខណៈដូចគ្នា និងខុសគ្នាត្រង់ណាខ្លះ? ចូររៀបរាប់។

 

ចម្លើយ

 

I.(១០ពិន្ទុ) កិរិយាប្រព្រឹត្តនូវធម៌ក្នុងមង្គលទី១៦គឺសំដៅកុសលកម្ម១០។ តើកុសលកម្ម១០ រួមមានអ្វីខ្លះ? ចូររៀបរាប់ពន្យល់។

កុសលកម្មបទ១០រួមមានៈ

ក.កាយកម្មបី

  • មិនកាប់សម្លាប់ជីវិតមនុស្ស សត្វ
  • មិនលួចទ្រព្យសម្បត្តិអ្នកដទៃ
  • មិនសហាយស្មន់ជាមួយប្រពន្ធ ប្តី និងកូនគេ

ខ.វាចាកម្មបួន

  • មិនភូតកុហក ឆបោក អ្នកដទៃ
  • មិនញុះញង់បំបែកបំបាក់ ឬជេរប្រទេចផ្តាសាអ្នកដទៃ
  • មិនពោលពាក្យរាយមាយឥតប្រយោជន៍។

គ.មនោកម្មបី

  • មិនមានចិត្តសម្លឹងរំពៃចង់បានទ្រពសម្បត្តិអ្នកដទៃ
  • មិនមានចិត្តគំនុំឬមានគំនិតព្យាបាទអ្នកដទៃ
  • មានគំនិតយល់ឃើញត្រូវពិត តាមច្បាប់សង្គម សីលធម៌។

 

II.(១០ពិន្ទុ) ចូររៀបរាប់បទល្មើសដែលទាក់ទងនិងទំនួលខុសត្រូវផ្នែករដ្ឋប្បវេណីឱ្យបាន៥ និងផ្នែកព្រហ្មទណ្ឌឱ្យបាន១០។

ក.ផ្នែករដ្ឋប្បវេណី

  • បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ
  • ការទាមទារឱ្យពិរុទ្ធសងថ្លៃខូចខាតដល់ជនរងគ្រោះ
  • ការបៀតបៀនដល់កេរខ្មាស់
  • ការនិយាយបរិយារកេរ្តិ៍
  • ការមិនគោរពសិទ្ធិក្នុងការបើកបរ

ខ.ផ្នែកព្រហ្មទណ្ឌ

  • លួចវត្ថុបុរាណ
  • ប្លន់ប្រដាប់អាវុធ ភេរវកម្ម
  • ជួញដូរមនុស្ស គ្រឿងញៀន
  • ការសម្លាប់មនុស្ស
  • អំពើចាប់ជំរិត
  • ការធ្វើទារុណកម្ម ឬ អំពើឃោឃៅ
  • ការរំលោភសេពសន្ថវៈ
  • អំពើចោរកម្ម
  • បង្ខាំងមនុស្សខុសច្បាប់។

 

III.(១៥ពិន្ទុ)

១.ដូចម្តេចហៅថា អនុមានញែក?

អនុមានញែក គឺជាវិចារមួយបែបដែលញែកសេចក្តីសន្និដ្ឋានចេញពីគោលការណ៍ទូទៅដើម្បីទៅរកវិបាកឬចេញពីភាពរួមទៅរកភាពដោយឡែក។

២.តើអនុមានញែកសារូបនិងអនុមានញែកគណិតវិទ្យាមានលក្ខណៈខុសប្លែកគ្នាដូចម្តេចខ្លះ?

លក្ខណៈខុសប្លែកគ្នារវាងអនុមានញែកសារូប និងអនុមានញែកគណិតវិទ្យា

  • អនុមានញែកសារូបៈ ជាវិចារដែលឱ្យតម្លៃទៅលើតែទម្រង់ដោយមិនគិតពីអត្ថន័យខុស ឬត្រូវឡើយ។ មានន័យថាវិបាកស្តិតក្នុងគោលការណ៍តែម្តង។ ម៉្យាងទៀតសេចក្តីសន្និដ្ឋានគ្រាន់តែជាការថាឡើយវិញតាមមូលហេតុបដិញ្ញាដើម (ធំ) តែប៉ុណ្ណោះ។
  • អនុមានញែកគណិតវិទ្យាៈ ជាវិចារអនុមានញែក ដែលសេចក្តីសន្និដ្ឋានជាសំណើរថ្មីមួយដែលកើតចេញពីគោលការណ៍ដូចជាការបកស្រាយទ្រឹស្តីធរណីមាត្រ ដែលសេចក្តីសន្និដ្នានទាំងឡាយមិនមែនសុទ្ធតែនៅក្នុងសម្មតិកម្មទេ។ ការសន្និដ្ឋាននេះខុសពីមូលបដិញ្ញាដើម គឺជា សំណង់គំនិត។

 

IV.(១៨ពិន្ទុ) តើមាគ៌ា ៨ នៃពុទ្ធសាសនាដែលដឹកនាំមនុស្សទៅរកសុខនិងបរមសុខហៅថាអ្វី?​ចូររាប់មាគ៌ាទាំង៨នោះដោយបញ្ជាក់ពីអត្ថន័យរបស់មាគ៌ានីមួយៗផង។

មាគ៌ា ៨ នៃពុទ្ធសាសនាដែលដឹងនាំមនុស្សទៅរកសុខ និងបរមសុខហៅថា អដ្ឋង្គិកមគ្គ ឬ មជ្ឃិមប្បដិបទា ដែលរួមមាន៖

  • សម្មាទិដ្ឋិៈ ការយល់ឃើញត្រូវច្បាស់នូវសច្ចធម៌តាមផ្លូវបញ្ញា
  • សម្មាសង្កប្បៈ ការត្រិះវិះគិតឃើញត្រឹមត្រូវតាមវិចារណញាណ
  • សម្មាវាចាៈ វាចាប្រពៃ វាចាត្រឹមត្រូវ
  • សម្មាកម្មន្តៈ ការចិញ្ចឹមជីវិតដោយប្រពៃ
  • សម្មាវាយាមៈ សេចក្តីព្យាយាមត្រឹមត្រូវក្នុងផ្លូវជាកុសល
  • សម្មាសតិៈ សេចក្តីភ្ញាក់រឭកត្រូវ
  • សម្មាសមាធិៈ ការប្រមូលផ្តុំអារម្មណ៍ឱ្យត្រជាក់ ស្ងប់។

 

V.(១៨ពិន្ទុ) តើបញ្ញាមនុស្ស និង បញ្ញាសត្វ មានលក្ខណៈដូចគ្នា និងខុសគ្នាត្រង់ណាខ្លះ? ចូររៀបរាប់។

មានលក្ខណៈដូចគ្នា និងខុសគ្នាដូចខាងក្រោម៖

ក.លក្ខណៈដូចគ្នា

  • មានសភាវគតិ ទម្លាប់ តណ្ហា និងបញ្ញាប្រតិបត្តិដូចគ្នា
  • ស្ថិតក្រោមបញ្ជាតណ្ហាដូចគ្នា
  • មានទំនោរសរីរាង្គ គឺចង់រស់ ខ្លាចស្លាប់ ចង់បន្តពូជ និង ស្រេកឃ្លានដូចគ្នា។

ខ.លក្ខណៈខុសគ្នា

មនុស្ស

  • មានវិចារណញាណបញ្ញាទ្រឹស្តី
  • មានភាសាជំនួយ
  • ចេះបង្កើតថ្មី ពលកម្ម ផលិតកម្ម
  • អាចផ្តាច់ចេញពីសភាវគតិពីសង្គម
  • មានលក្ខណៈជាសង្គមនីយកម្ម
  • មានគោលការណ៍អបរ់រំសីលធម៌
  • ចេះស្វែងរកភាពថ្លៃថ្នូរខ្ពង់ខ្ពស់អាចផ្តាច់ខ្លួនចេញពីតថភាពរូបី។

សត្វ

  • មានតែបញ្ញាប្រតិបត្តិបច្ចុប្បន្ន
  • មានតែសូរសញ្ញា
  • ធ្វើតាមទម្លាប់ដដែលៗ
  • មិនអាចផ្តាច់ខ្លួនចេញពីសភាវគតិ និងទម្លាប់បាន
  • រស់តាមបែបធម្មជាតិ គ្មានការអភិវឌ្ឃន៍
  • គ្មានគោលការអប់រំសីលធម៌។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login