Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងឆមាសទី១ថ្នាក់ទី១២ (២៥ មិថុនា ២០១២) ថ្នាក់វិទ្យាសាស្ត្រ

 

I.(៤ពិន្ទុ) ចូររៀបរាប់សិទ្ធិជាមូលដ្ឋានរបស់កុមារ

II.(៦ពិន្ទុ) ក្នុងប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្ន តើមានសាលាជម្រះក្តីចំនួនប៉ុន្មាន? ចូររៀបរាប់។ តើសាលាជម្រះក្តីមួយណាដែលមានសមត្ថកិច្ចគ្រប់គ្រងលើគ្រប់សាលាជម្រះក្តីដទៃទៀត?

III.(១០ពិន្ទុ) ដូចម្តេចដែលហៅថាឆន្ទៈ? តើឆន្ទៈចែកចេញជាប៉ុន្មានដំណាក់? គឺអ្វីខ្លះ? ចូររៀបរាប់។

IV.(១៥ពិន្ទុ) រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ មាត្រា១៣ ចែងថា “ព្រះរាជាណាចក្រកម្ពុជា..”។ អំណាចទាំងបីបែងចែកដាច់ពីគ្នារវាងអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។

១.តើអំណាចនីមួយៗតំណាចដោយស្ថាប័នណាខ្លះ?

២.តើស្ថាប័ននីមួយៗត្រូវបានរៀបចំបង្កើតឡើងតាមនីតិវិធីដូចម្តេចខ្លះ?

V.(១៥ពិន្ទុ) ចូររាប់ឈ្មោះក្រសួង និងរដ្ឋលេខាធិការដ្ឋានតាមវិស័យនីមួយៗឱ្យបាន៥ក្នុងចំណោមវិស័យរដ្ឋបាល វិស័យសេដ្ឋកិច្ច និង វិស័យវប្បធម៌សង្គមកិច្ច។

ចម្លើយ

 

I.(៤ពិន្ទុ) ចូររៀបរាប់សិទ្ធិជាមូលដ្ឋានរបស់កុមារ

សិទ្ធិជាមូលដ្ឋានរបស់កុមារមានៈ

  • សិទ្ធិរស់រានមានជីវិត
  • សិទ្ធិទទួលការការពារ
  • សិទ្ធិក្នុងការអភិវឌ្ឍ
  • សិទ្ធិក្នុងការចូលរួម

 

II.(៦ពិន្ទុ) ក្នុងប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្ន តើមានសាលាជម្រះក្តីចំនួនប៉ុន្មាន? ចូររៀបរាប់។ តើសាលាជម្រះក្តីមួយណាដែលមានសមត្ថកិច្ចគ្រប់គ្រងលើគ្រប់សាលាជម្រះក្តីដទៃទៀត?

ក្នុងប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្នមានសាលាជម្រះក្រី២ ថ្នាក់គឺ៖

សាលាជម្រះក្តីថ្នាក់ទាបៈ

  • សាលាដំបូង ឬតុលាការរាជធានី ខេត្ត
  • តុលាការយោធា

សាលាជម្រះក្តីថ្នាក់ខ្ពស់

  • សាលាឧទ្ធរណ៍
  • តុលាការកំពូល

សាលាជម្រះក្តីដែលមានសមត្ថកិច្ចគ្រប់គ្រងលើគ្រប់សាលាជម្រះក្តីដទៃគឺ តុលាការកំពូល។

 

III.(១០ពិន្ទុ) ដូចម្តេចដែលហៅថាឆន្ទៈ? តើឆន្ទៈចែកចេញជាប៉ុន្មានដំណាក់? គឺអ្វីខ្លះ? ចូររៀបរាប់។

  • ឆន្ទៈ គឺជាកម្លាំងចិត្តដែលជំរុញឱ្យមនុស្សធ្វើសកម្មភាពប្រកបដោយការរិះគិត។
  • ឆន្ទៈ គឺជាសមត្ថភាពដែលគ្រប់គ្រងគំនិត និងអំពើរបស់មនុស្សដើម្បីសម្រេចនូវអ្វីដែលគេចង់ធ្វើ ឬអារម្មណ៍នៃការប្តេជ្ញាយ៉ាងម៉ឹងម៉ាត់ក្នុងការធ្វើអ្វីដែលគេចង់ធ្វើ។

ឆន្ទៈ ចែកចេញជាបួនដំណាក់

  • បញ្ញត្តិកម្មៈ ជាបំណងប្រាថ្នា ចំណង់
  • ការជជែកផ្គូរផ្គងៈ ការគិតពិចារណ ថ្លឹងថ្លែងលើគុណសម្បត្តិ និងគុណវិបត្តិ
  • ការម្រេចចិត្តៈ ជាការកំណត់ទុកក្នុងចិត្ត ឬសម្រេចយកអ្វីមួយប្រាកដ
  • ការប្រតិបត្តិៈ ជាទង្វើក្នុងការអនុវត្តឱ្យលេចចេញជារូបរាង។

 

IV.(១៥ពិន្ទុ) រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ មាត្រា១៣ ចែងថា “ព្រះរាជាណាចក្រកម្ពុជា..”។ អំណាចទាំងបីបែងចែកដាច់ពីគ្នារវាងអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។

១.តើអំណាចនីមួយៗតំណាចដោយស្ថាប័នណាខ្លះ?

អំណាចនីមួយៗតំណាងដោយៈ

  • អំណាចនីតិបញ្ញតិ្តៈ តំណាងដោយព្រឹទ្ធសភា រដ្ឋសភា
  • អំណាចនីតិប្រតិបត្តិៈ តំណាងដោយរដ្ឋាភិបាល
  • អំណាចតុលាការៈ តំណាងដោយសាលាជម្រះក្តី

២.តើស្ថាប័ននីមួយៗត្រូវបានរៀបចំបង្កើតឡើងតាមនីតិវិធីដូចម្តេចខ្លះ?

ស្ថាប័ននីមួយៗត្រូវរៀបចំបង្កើតឡើងតាមនីតិវិធីដូចតទៅៈ

  • ស្ថាប័ននីតិបញ្ញត្តិៈ រដ្ឋសភានិងព្រឹទ្ធសភាកើតឡើងតាមរយៈការបោះឆ្នោតជាសកល និងអសកល។
  • ស្ថាប័ននីតិប្រតិបត្តិៈ រដ្ឋសភាជ្រើសវរជនមួយរូបក្នុងចំណោមបេក្ខជននៃគណបក្សដែលឈ្នះឆ្នោត ដើម្បីដឹកនាំនិងរៀបចំគណៈរដ្ឋមន្ត្រី។ វរជននោះបែងចែកមន្ត្រីគ្រប់គ្រងតាមស្ថាប័ននីមួយៗរួចផ្ញើរទៅសុំការទុកចិត្តពីរដ្ឋសភាពេលរដ្ឋសភាពិនិត្យរួចទើបផ្ញើរសុំឡាយគ្រហស្ថលេខាពីព្រះមហាក្សត្រ។ ពេលនោះគណៈរដ្ឋមន្ត្រីត្រូវបានបង្កើតឡើងដែលដឹកនាំដោយនាយករដ្ឋមន្ត្រីអមដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ។
  • ស្ថាប័នតុលាការៈ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានករណីកិច្ចស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្តូរ ការបញ្ចប់ភារកិច្ច ឬដកហូត។

 

V.(១៥ពិន្ទុ) ចូររាប់ឈ្មោះក្រសួង និងរដ្ឋលេខាធិការដ្ឋានតាមវិស័យនីមួយៗឱ្យបាន៥ក្នុងចំណោមវិស័យរដ្ឋបាល វិស័យសេដ្ឋកិច្ច និង វិស័យវប្បធម៌សង្គមកិច្ច។

ឈ្មោះក្រសួងតាមវិស័យនីមួយៗមានដូចជាៈ

វិស័យរដ្ឋបាល

  • ក្រសួងមហាផ្ទៃ
  • ក្រសួងការពារជាតិ
  • ក្រសួងយុត្តិធម៌
  • ក្រសួងការបរទេស
  • ក្រសួងផែនការ

វិស័យសេដ្ឋកិច្ច

  • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ក្រសួងពាណិជ្ជកម្ម
  • ក្រសួងកសិកម្ម
  • ក្រសួងទេសចរណ៍
  • ក្រសួងសាធារណការ និងដឹកជញ្ជូន

វិស័យវប្បធម៌ សង្គមកិច្ច

  • ក្រសួងអប់រំ យុវជន និងកីឡា
  • ក្រសួងវប្បធម៌
  • ក្រសួងព័ត៌មាន
  • ក្រសួងសុខាភិបាល
  • ក្រសួងធម្មការ និងកិច្ចការសាសនា

រដ្ឋលេខាធិការដ្ឋានមាន២គឺៈ

  • រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ
  • រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login