2018-06-03 09:50
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
វិមជ្ឃការ
គ្រប់គ្រងតាមបែបប្រជាធិបតេយ្យនិងអភិបាលកិច្ចល្អនៅថ្នាក់ក្រោមជាតិ អង្គភាពអនុវត្តគឺជានីតិបុគ្គលដាច់ដោយឡែកមានតំណាងដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យធ្វើជាអ្នកតំណាងឱ្យអ្នកបោះឆ្នោតនិងប្រយោលចំពោះរដ្ឋាភិបាលតម្រូវឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ថវិកា ហិរញ្ញវត្ថុ បុគ្គល ទ្រព្យសម្បត្តិ ដាច់ដោយឡែកទទួលអំណាចតាមរយៈការផ្ទេរពីថ្នាក់ជាតិ មានភាពជាម្ចាស់ក្នុងការអនុវត្ត។
វិសហមជ្ឃការ
ការទទួលខុសត្រូវរបស់រដ្ឋឱ្យទៅជិតប្រជាពលរដ្ឋនិងធ្វើឱ្យការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋកាន់តែរហ័សនិងមានប្រសិទ្ធភាពអង្គការអនុវត្តមិនមែនជានីតិបុគ្គលដោយឡែកពីថ្នាក់ជាតិទេ មន្ត្រីអនុវត្តកើតចេញពីការតែងតាំងធ្វើជាអ្នកតំណាងឱ្យរដ្ឋាភិបាលទទួលខុសត្រូវផ្ទាល់ចំពោះមុខរាជរដ្ឋាភិបាលថ្នាក់ជាតិ។ មិនតម្រូវឱ្យមានការចូលរួមពីប្រជាពលរដ្ឋទេ។ ថវិកា ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិជារបស់ជាតិ។ ទទួលអំណោយតាមរយៈការធ្វើប្រតិភូកម្មពីថ្នាក់ជាតិ។ អនុវត្តក្នុងនាមស្ថាប័នដែលធ្វើប្រតិភូកម្មឱ្យ។