ក. ចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្ស មានដូចខាងក្រោម
- តម្លៃជីវសាស្ត្រៈ ជាតម្លៃដែលទាក់ទងជាមួយទិដ្ឋភាពនៃជីវិត និងជាហេតុការណ៍ជីវសាស្ត្រ។ ឧទាហរណ៍ ម្ហូបអាហារ ភេសជ្ជៈ ការរួមភេទ សុខភាព ការគេចផុតពីសេចក្ដីស្លាប់។
- តម្លៃសេដ្ឋកិច្ចៈ ជាតម្លៃដែលទាក់ទងទៅនឹងវត្ថុសម្ភារៈដែលគេប្រើ ឬផ្លាស់ប្ដូរទំនិញនិងសេវាកម្ម។ ឧទាហរណ៍ ប្រាក់កាស ទ្រព្យសម្បត្តិ សម្ភារៈ។
- តម្លៃឥទ្ធិពលៈ ជាតម្លៃដែលគេបានជួបប្រទះនៅក្នុងបទពិសោធផ្សេងៗ ដែលគួរជាទីពេញចិត្តខាងអារម្មណ៍។ ឧទាហរណ៍ រឿងល្ខោន សេចក្ដីរីករាយខាងម្ហូបអាហារ ភេសជ្ជៈ សេចក្ដីរំជួលចិត្តនឹងផាសុកភាពជាដើម។
- តម្លៃសង្គមៈ ជាតម្លៃដែលគេចួបប្រទះនៅក្នុងទំនាក់ទំនងសង្គម សហប្រតិបត្តិការ និងការប្រកួតប្រជែង។ ឧទាហរណ៍ មិត្តភាព អំណាច ឋានៈ កេរ្ដិ៍ឈ្មោះល្អ។
- តម្លៃបញ្ញាៈ ជាតម្លៃដែលគេជួបប្រទះនៅក្នុងការពេញចិត្តនឹងការចង់ចេះ ចង់ដឹងប្រកបដោយសុភវិនិច្ឆ័យ និងការប្រើប្រាស់ស្មារតីប្រកបដោយបញ្ញា។ ឧទាហរណ៍ ពុទ្ធិ សច្ចភាព។
- តម្លៃសោភ័ណៈ ជាតម្លៃដេលគេបានជួបប្រទះនៅក្នុងការអបអរសាទរ ឬការសរសើរដោយមិនលំអៀងចំពោះសោភ័ណភាពធម្មជាតិ និងសោភ័ណភាពសិល្បៈ។ ឧទាហរណ៍ ភាពអស្ចារ្យនៃអ្វីមួយ ភាពកំប្លែង ភាពខ្លោចផ្សា ទេពកោសល្យ ការប៉ិនប្រសប់ និងសោភ័ណភាពដទៃទៀត។
- សីលតម្លៃៈ ជាតម្លៃដែលគេជួបប្រទះនៅក្នុងឥរិយាបថបុគ្គល ឬឥរិយាបថសង្គមដែលគោរពចំពោះភាពត្រឹមត្រូវ កុសលភាព ឬការរីកចម្រើននៃឧត្តមគតិរបស់សង្គម។ ឧទាហរណ៍ តម្លៃនៃចរិតលក្ខណៈនៃបំណងល្អ ឬគុណធម៌។
- តម្លៃសាសនាៈ ជាតម្លៃដែលបានជួបប្រទះ ឬប្រាថ្នានៅក្នុងភក្ដីភាពនិងការគោរពសាសនា។ ឧទាហរណ៍ ភាពពិសិដ្ឋរបស់អាទិទេព ភាពពិសិដ្ឋរបស់វត្ថុដែលគេនៅក្នុងសាសនា។
សរុបមក ប្រភេទនៃតម្លៃទាំង ៩ ខាងលើគេអាចចាប់ថ្នាក់ជាថ្មីឡើងវិញជាពីរក្រុម។ តម្លៃ ៤ដំបូង គេអាចហៅថា តម្លៃថ្នាក់ទាប ពីព្រោះវាធ្វើឱ្យជីវិតធម្មតាអាចរស់នៅបាន។ តម្លៃ ៤ ប្រភេទចុងក្រោយ ហៅថាតម្លៃថ្នាក់ខ្ពស់ ពីព្រោះវាធ្វើឱ្យជីវិតមានភាពឧត្តុង្គឧត្តម និងធ្វើឱ្យជីវិតកាន់តែមានន័យ និងមានតម្លៃក្នុងការរស់នៅ។
ខ. ការណែនាំក្នុងការជ្រើសរើសតម្លៃ
គោលការណ៍ខាងក្រោមត្រូវបានគេចាត់ទុកថា ជាមូលដ្ឋានសម្រាប់ការកំណត់ ថាអ្វីមួយដែលគេគួរចូលចិត្តក្នុងចំណោមតម្លៃផ្សេងៗដែលគេពិចារណាដូចជា
- តម្លៃពីធម្មជាតិ ឬតម្លៃដែលមានស្រាប់នៅក្នុងវត្ថុ ដែលគេចូលចិត្តជាតម្លៃសម្ភារៈ។
- តម្លៃឱ្យផល និងមានលកខណៈអចិន្ត្រៃយ៍ណជាតម្លៃដែលគេចូលចិត្តជាងតម្លៃដែលមិនឱ្យផល និងគ្មានលក្ខណៈអចិន្ត្រៃយ៍។
- យើងគួរជ្រើសរើសតម្លៃរបស់យើងលើមូលដ្ឋាននៃឧត្តកគតិ ឬបំណងដែលយើងបានកំណត់ដោយខ្លួនឯង។