ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
លក្ខណៈបីយ៉ាងដែលអ្នកវិទ្យាសាស្រ្តប្រើនៅក្នុងការធ្វើចំណាត់ថ្នាក់តារារួមមាន ពណ៌និងសីតុណ្ហភាព ទំហំ និងសមាសធាតុផ្សំ ។
ពណ៌ និងសីតុណ្ហភាពភាព៖ ពណ៌របស់តារាបញ្ជាក់ពីសីតុណ្ហភាពរបស់វា ។ តារាពណ៌ក្រហមមានសិតុណ្ហភាពផ្ទៃលើប្រហែល ៣២០០ អង្សាសេ តារាពណ៌លឿងមានសីតុណ្ហភាពផ្ទៃលើប្រហែល ៥៨០០ អង្សាសេ ហើយតារាពណ៌ខៀវជាតារាក្តៅជាងគេមានសីតុណ្ហភាពផ្ទៃលើខ្ពស់ជាង ២០០០០ អង្សាសេ ។
ទំហំ ៖ នៅពេលអ្នកសង្កេតមើលតារានឹង អ្នកឃើញវាត្រឹមតែជាចំណុចពន្លឺទំហំប៉ុនៗគ្នាប៉ុណ្ណោះ ។ តារាខ្លះមានទំហំប៉ុនព្រះអាទិត្យជាប្រភេទតារាទំហំមធ្យម ខ្លះទៀតមានទំហំធំជាងព្រះអាទិត្យំហើយតារាធំបំផុតគេហៅថា តារាស្តេចយក្ស ។ តារាស្តេចយក្សមានទំហំធំជាងព្រះអាទិត្យពី ១០ ទៅ ១០០ដង ។ តារានឹងភាគច្រើនគឺមានទំហំតូចជាងព្រះអាទិត្យ ប្រហែលប៉ុនផែនដី ហើយគេហៅពួកវាថា តារាក្រិស ឬតារាតូច ។
សមាសធាតុផ្សំ ៖ តារានឹងមានសមាសធាតុផ្សំខុសៗគ្នា ។ តារាភាគច្រើនមានសមាសធាតុផ្សំស្រដៀងនឹងព្រះអាទិត្យគឺ ពួកវាផ្សំឡើងពីអ៊ីដ្រូសែន ៧៣% អេល្យូម ២៥% និងធាតុផ្សេងទៀត ២% ។