Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដំណើរអាំងភ្លុចប្រសាទពេលមានសម្លេងទូរស័ព្ទរោទិ៍ៈ

ក្នុងករណីនេះមានណឺរ៉ូន ៣ប្រភេទចូលរួមគឺៈ  ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ។

  • ណឺរ៉ូនវិញ្ញាណនាំៈ​ នៅពេលលឺសំលេងទូរស័ទ្ទ ធ្មួលវិញ្ញាណនៅក្នុងត្រចៀកចាប់បានរំញោចសម្លេងហើយបង្កើតបានជអាំងភ្លុចប្រសាទ។ អាំងភ្លុចប្រសាទធ្វើដំណើរចេញពីដង់ឌ្រីតមួយនៃណឺរ៉ូនវិញ្ញាណនាំ ចូលទៅក្នុងតួកោសិកាហើយចុះតាមអាក់សូនរហូតដល់ចុងអាក់សូន។
  • ណឺរ៉ូនភ្ជាប់ៈ នៅចុងអាក់សូន អាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាល់ហើយចូលនៅក្នុងណឺរ៉ូនភ្ជាប់ដែលស្ថិតនៅក្នុងខួរក្បាល។ នៅក្នុងខួរក្បាលអាំងភ្លុចប្រសាទនេះត្រូវបានបកស្រាយហើយធ្វើឱ្យយើងដឹងថាទូរស័ព្ទកំពុងរោទន៍។ បន្ទាប់មកខួរក្បាលធ្វើការសម្រេចចិត្តថាតើលើកទូរស័ព្ទឬអត់។
  • ណឺរ៉ូនចលករៈ នៅពេលខួរក្បាលសម្រេចចិត្តថាត្រូវតែឆ្លើយតបអាំងភ្លុយប្រសាទធ្វើដំណើរចុះតាមបណ្តោយណឺរ៉ូនចលកររហូតដល់សរីរាង្គប្រតិកម្ម (សាច់ដុំដៃ)។ សាច់ដុំដៃឆ្លើយតបទៅនឹងការលើកទូរស័ព្ទ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login