Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-07-12 18:10

ខ្លឹមសារសង្ខេប៖

  • មាត្រា១ ជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេចប្រកបដោយសេរីភាព ក្នុងការប្រកាន់យកគោលជំហរនយោបាយ និងខិតខំអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌របស់ខ្លួនដោយសេរី។
  • មាត្រា២ ប្រើប្រាស់ជាអតិបរមានូវធនធានដែលខ្លួនមាន។
  • មាត្រា៣ បុរសនិងស្រ្តីមានសិទ្ធិស្មើគ្នាខាងផ្នែកសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌។
  • មាត្រា៤ រដ្ឋអាចដាក់សិទ្ធិទាំងនេះឲ្យមានព្រំដែនកំណត់និងសម្រាប់តែដើម្បីលើកស្ទួយសុខុមាលភាពទូទៅប៉ុណ្ណោះ ។
  • មាត្រា៥ គ្មានរដ្ឋណាមួយក្រុមណាមួយបុគ្គលណាមួយធ្វើសកម្មភាពបំផ្លិចបំផ្លាញសិទ្ធិ ឬសេរីភាពឬដាក់កម្រិតធំបងកម្រិតដែលមានចែងនៅក្នុងកតិកាសញ្ញានេះ។
  • មាត្រា៦ សិទ្ធិធ្វើការងារ ។
  • មាត្រា៧ មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវលក្ខខណ្ឌការងារត្រឹមត្រូវ។
  • មាត្រា៨ សិទ្ធិទទួលបានសន្តិសុខសង្គមព្រមទាំងការធានារ៉ាប់រងសង្គមផង។
  • មាត្រា៩ កិច្ចគាំពារនិងជំនួយដ៏ទូលំទូលាយដែលអាចធ្វើទៅបានដល់គ្រួសារដែលទទួលខុសត្រូវ ចំពោះការថែរក្សានិងអប់រំកូន ។ អាពាហ៍ពិពាហ៍ត្រូវធ្វើឡើងដោយមានការយល់ព្រមដោយសេរីពីអនាគតប្តីប្រពន្ធ។
  • មាត្រា១០ មនុស្សគ្របរូបទទួលបានកម្រិតជីវភាពគ្រប់គ្រាន់សម្រាប់ខ្លួន និងគ្រួសាររួមមានចំណីអាហារសម្លៀកបំពាក់ទីលំនៅ ព្រមទាំងការរីកចម្រើនជាលំដាប់នៃលក្ខខណ្ឌ ។
  • មាត្រា១១ ទទួលស្គាល់សិទ្ធិរបស់បុគ្គលគ្រប់រូបមានកម្រិតសុខភាព ទាំងខាងរាងកាយនិងខាងស្មារតីខ្ពស់បំផុតតាមតែអាចធ្វើទៅបាន ។
  • មាត្រា១២ ទទួលស្គាល់សិទ្ធិបុគ្គលគ្រប់រូបដើម្បីទទួលបានការអប់រំ ។
  • មាត្រា១៣ ទទួលស្គាល់សិទ្ធិនៃបុគ្គលគ្រប់រូបដើម្បីចូលរួមក្នុងជីវភាពវប្បធម៌ទទួលអត្ថប្រយោជន៍ពីវឌ្ឍនភាព ការអនុវត្តវិទ្យាសាស្រ្តការការពារផលប្រយោជន៍ខាងសីលធម៌និងខាងសម្ភារៈដែលពីផលិតកម្មដែលខ្លួនជាអ្នកបង្កើត។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login