មានវិធីពីរយ៉ាងសម្រាប់តវ៉ានឹងសាលក្រមដែលសាលាជំនុំជម្រះក្តីបានសម្រេច ៖
- បើភាគីណាមួយ ដែលមិនសុខចិត្តនឹងសាលក្រមរបស់តុលាការអាចប្តឹង ឱ្យមានការជំនុំជម្រះសារជាថ្មីនៅសាលាជំនុំជម្រះដដែល ក្នុងរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃប្រកាសសាលក្រមបើហួស រយៈពេលនេះអាចធ្វើបានតែបណ្តឹងឧទ្ធរណ៍ប៉ុណ្ណោះបើភាគីបណ្តឹងជំទាស់នៅតែបន្ត អវត្តមានទៀតនឹងត្រូវចាត់ទុក ជាអាសារឥតបានការហើយភាគីបណ្ដឹង មិនអាចប្ដឹងជំទាស់នឹងសាលក្រមដែលចេញជាលើកទី២នេះបានឡើយ តែអាចប្តឹងឧទ្ធរណ៍បាន ។
- បើភាគីបណ្ដឹងមិនសុខចិត្តនឹងសេចក្តីសម្រេច ឬសាលក្រមរបស់តុលាការរាជធានីខេត្តអាចប្តឹងទៅសាលាឧទ្ធរឈឺតែម្តងក៏បាន ។ តែការបើកឱ្យប្តឹងឧទ្ធរណ៍នេះមានរយៈពេលតែ៥ថ្ងៃ គិតចាប់ពីថ្ងៃធ្វើសេចក្តីសម្រេចរបស់តុលាកា រាជធានីខេត្តហើយសាលាឧទ្ធរណ៍ត្រូវឆ្លើយតបទៅនៅ រ្នុងនោះក្នុងរយៈពេល១៥ថ្ងៃ ។