Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-13 15:30

គោលការណ៍នៃការបែងចែកអំណាចផ្តោតជាសំខាន់នៅក្នុងការបែងចែងអំណាចរបស់ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ ឲ្យដាច់ស្រឡះពីគ្នា និងមិនចំណុះឲ្យគ្នាឡើយ។ ការបែងចែកអំណាចមិនចំណុះឲ្យគ្នានោះ គឺ ដើម្បីធានាដំណើរការប្រព្រឹត្តទៅនៃរឿងក្តីព្រហ្មទណ្ឌមួយប្រកបដោយភាពយុត្តិធម៌ និងតម្លាភាពស្របតាមគោលការណ៍នីត្យានុកូលភាពនៃនីតិវិធីព្រហ្មទណ្ឌដែលជាគោលគំនិតរួមរបស់នីតិនិពន្ធ ។ អំណាចនៅក្នុងការធ្វើបណ្តឹងអាជ្ញាជាសិទ្ធិអំណាចផ្តាច់មុខរបស់អង្គការអយ្យការ ហើយអំណាចនេះ​ មិនចំណុះឲ្យអំណាចរបស់ចៅក្រមស៊ើបសួរ ឬ ចៅក្រមជំនុំជម្រះទេ។ ម្យ៉ាងវិញទៀត ព្រះរាជអាជ្ញា ក៏មិនអាចបំពេញកិច្ចនៃនីតិវិធីជាចៅក្រមស៊ើបសួរ ឬ ចៅក្រមជំនុំជម្រះនោះទេ។ ព្រះរាជអាជ្ញា ជាអ្នកការពារផលប្រយោជន៍សាធារណៈតាមរយៈការធ្វើបណ្តឹងអាជ្ញា។ ក្នុងនាមជាអ្នកការពារផលប្រយោជន៍ ព្រះរាជអាជ្ញា អាចបញ្ចេញយោបល់របស់ខ្លួនក្នុងការស្នើសុំឃុំខ្លួន ឬស្នើសុំឲ្យដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការទៅចៅក្រមស៊ើបសួរ ក្នុងដីកាសម្រេចបញ្ជូនរឿងឲ្យស៊ើបសួរបាន។ ប៉ុន្តែការស្នើសុំ ឬការផ្តល់ជាយោបល់នានា របស់ព្រះរាជអាជ្ញា មិនចងកាតព្វកិច្ចឲ្យចៅក្រមស៊ើបសួរត្រូវតែសម្រេចតាមនោះទេ។ ចៅក្រមស៊ើបសួរ មានសិទ្ធិអំណាចផ្តាច់មុខក្នុងការសម្រេចកិច្ចនីតិវិធីនានារបស់ខ្លួន ដោយមិនចំណុះឲ្យអំណាចរបស់ព្រះរាជអាជ្ញា ឬចៅក្រមជំនុំជម្រះឡើយ។ កាលណាចៅក្រមស៊ើបសួរបានសម្រេចផ្ទុយពីការស្នើសុំរបស់ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរត្រូវជូនដំណឹងអំពីការសម្រេចនោះទៅព្រះរាជអាជ្ញាឲ្យបានឆាប់បំផុត។ ប្រសិនបើព្រះរាជអាជ្ញា មិនសុខចិត្តនូវការសម្រេចរបស់ចៅក្រមស៊ើបសួរ ព្រះរាជអាជ្ញាមានសិទ្ធិក្នុងការប្តឹងឧទ្ធរណ៍លើគ្រប់ដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ ក្នុងនាមជាអ្នកការពារផលប្រយោជន៍សាធារណៈ។ បន្ទាប់ពីចៅក្រមស៊ើបសួរបានចេញដីកាសម្រេចបញ្ជូនរឿងទៅជំនុំជម្រះ ចៅក្រមស៊ើបសួរត្រូវបញ្ចប់សិទ្ធិអំណាចលើកិច្ចនីតិវិធីរបស់ខ្លួនទៀតហើយ។ ហើយចៅក្រមស៊ើបសួរក៏មិនជាក្លាយជាចៅក្រមជំនុំជម្រះទៀតផងដែរ គឺ ចៅក្រមជំនុំជម្រះ ជាចៅក្រមផ្សេងដែលមិនមែជាព្រះរាជអាជ្ញា និងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងនោះ។ រាល់ការសម្រេចរបស់ ចៅក្រមជំនុំជម្រះ ព្រះរាជអាជ្ញាអាចប្តឹងឧទ្ធរណ៍បានពាក់ព័ន្ធនឹងផលប្រយោជន៍សាធារណៈ។ ហេតុនេះ សិទ្ធិអំណាចរបស់ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ មិនចំណុះឲ្យគ្នាទេ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login