2018-08-06 20:38
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កាលពីដំបូង ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន មនុស្សបានទទួលយកការពន្យល់តាមរបៀបទេវនិយមថា ខ្យល់ព្យុះ កើតឡើងដោយការមាយារបស់អាទិទេពនៃ ខ្យល់ដែលមានឈ្មោះ អេអិល ជាដើម ។ បន្ទាប់មកការបកស្រាយតាមបែបទេវនិយមនេះ ត្រូវបានជំនួយដោយការពន្យល់តាមបរមត្ថវិជ្ជាវិញនៅក្នុងការពន្យល់របៀបក្រោយនេះ អាទិទេពទាំងឡាយ ត្រូវគេជំនួសកំលាំងរូប ដូចគេនិយាយថា ខ្យល់ព្យុះមានកើតឡើងដោយកំលាំងឌីណាមិចបេស់ខ្យល់ ។ តាមការស្រាវជ្រាវរបស់អ្នកប្រាជ្ញ នៅក្នុងការពន្យល់តាមរបៀបពិសោធន៍និយម ខ្យល់ព្យជាបំលាស់ទីនៃខ្យល់ពីសម្ពាធខ្យល់ខ្លាំង ទៅសម្ពាធខ្យល់ទាបបើតាមការសង្កេត ប៉ារ៉ូមែត នៃស្ថានីយផ្សេងៗ អាចអោយគេទាយពីខ្យល់ព្យុះទុកជាមុនបាន ។