2018-08-31 17:15
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្នុងការពិចារណាថាតើលោក/លោកស្រីគួរចុះបញ្ជីអាករលើតម្លៃបន្ថែមឬយ៉ាងណានោះលោក/លោកស្រីត្រូវសួរខ្លួនឯងថា ៖
ក. តើឥណទានអាករលើធាតុចូលរបស់ខ្ញុំ តែងតែលើសពីអាករដែលខ្ញុំកំណត់លើការលក់ដូររបស់ខ្ញុំឬទេ ?
ឩទាហរណ៍ ប្រសិនបើលោក/លោកស្រីជាអ្នកប្រកបអាជីវកម្មទាក់ទិនដក់ការនាំចេញសេវាដែលជាប់អាករតាម អត្រាសូន្យភាគរយលោក/លោកស្រីអាចពិចារណាបានថាលោក/លោកស្រីនឹងមានបំណងចុះបញ្ជី ដោយស្ម័ត្រចិត្តដើម្បីស្នើសុំបង្វិលសងវិញនូវប្រាក់អាករដែលបានបង់លើការទិញនិងចំណាយនានា ។
ខ. តើខ្ញុំធ្វើការផ្គត់ផ្គង់ជាប់អាករឱ្យបុគ្គលជាប់អាករដែលបានចុះបញ្ជីដទៃទៀតឬទេ ?
ប្រសិនបើលោក/លោកស្រីមិនបានចុះបញ្ជីអាករលើតម្លៃបន្ថែមទេ លោក/លោកស្រីមិនអាចចេញវិក្ក័យប័ត្រ អាករលើតម្លៃបន្ថែមឱ្យអតិថិជនរបស់លោក/លោកស្រីមិនអាចស្នើសុំឥណទានអាករលើធាតុចូលបានទេ ម្ល៉ោះហើយពេលលក់ចេញវិញអតិថិជនរបស់លោក/លោកស្រីត្រូវគិតថ្លៃខ្ពស់ជាងសព្វដង ។ ក្នុងករណីនេះគាត់អាចនឹងជ្រើសរើសការធ្វើអាជីវកម្មមួយអ្នកផ្គត់ផ្គង់ដែលបានចុះបញ្ជីផ្សេងទៀតហើយលោក/លោកស្រីនឹងបាត់បង់មុខរបររបស់ខ្លួន ។
គ. តើខ្ញុំធ្វើអាជីវកម្មជាសំខាន់ជាមួយបុគ្គលជាប់អាករដែលមិនបានចុះបញ្ជីឬទេ ?
ក្នុងករណីនេះ វាហាក់ដូចជាគ្មានផលប្រយោជន៍អ្វីដល់លោក/លោកស្រីដើម្បីចុះបញ្ជីអាករលើតម្លៃបន្ថែមទេរហូតដល់ពេលណាដែលលោក/លោកស្រីមានផលរបរដល់កំរិតត្រូវចុះបញ្ជីដូចពោលក្នុងចំណុចទី៣ខាងលើ ។
ឃ. លោក/លោកស្រីគួរយកមកពិចារណាផងដែរនូវកាតព្វកិច្ចនៃការចុះបញ្ជី
នៅពេលដែលបានចុះបញ្ជីរួចលោក/លោកស្រី ត្រូវគណនាអាករលើធាតុចេញលើការផ្គត់ផ្គង់ជាប់អាករទាំងអស់ ។ លោក/លោកស្រីអាចស្នើសុំឥណទានបានតែចំពោះអាករលើធាតុចូល ដែលអាចបែងចែកបានចំពោះ ការផ្គត់ផ្គង់ជាប់អាករប៉ុណ្ណោះ ។ លោក/លោកស្រីត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែមជូនអគ្គនាយកដ្ឋាន ពន្ធដារឱ្យបានទៀងទាត់ ហើយនិងកាន់រក្សាបញ្ជីការគណនេយ្យឱ្យបានត្រឹមត្រូវសម្រាប់មន្ត្រី អគ្គនាយកដ្ឋាន ពន្ធដារត្រួតពិនិត្យនៅគ្រប់ពេលវេលា ។ ប្រសិនបើលោក/លោកស្រីសម្រេចធ្វើការស្នើសុំចុះបញ្ជីដោយស្ម័ត្រចិត្ត ត្រូវភ្ជាប់មកជាមួយនិងទម្រង់ពាក្យ ស្នើសុំនូវលិខិតពន្យល់អំពីចរិតនៃអាជីវកម្មរបស់លោក/លោកស្រី និងមូលហេតុដែលលោក/លោកស្រីមានបំណងចុះបញ្ជីព្រមទាំងចុះកាលបរិច្ឆេទនៃការស្នើសុំចុះបញ្ជីផង ។
ប្រសិនបើលោក/លោកស្រីពុំមានបំណងចុះបញ្ជីក្នុងពេលបច្ចុប្បន្នទេ លោក/លោកស្រីត្រូវបញ្ជាក់ហេតុផល ។ ប្រសិនបើលោក/លោកស្រីពុំមានបំណងចុះបញ្ជីដោយស្ម័ត្រចិត្ត លោក/លោកស្រីស្ថិតក្នុងលក្ខណៈជាបុគ្គលចុះបញ្ជីក្នុង រយៈពេល២ឆ្នាំដោយមិនគិតពីតម្លៃនៃផលរបរជាប់អាករនៃអាជីវកម្មរបស់លោក/លោកស្រីឡើយ ។