2019-10-04 09:25
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
របៀបនៃការសរសេរលិខិតផ្ទុកផ្ដាក់ឲ្យចុះបញ្ជី គឺមានកំណត់នៅក្នុងប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ប្រការ ៥, ប្រការ ១០ និង មានភ្ជាប់នៅក្នុងឧបសម្ព័ន្ធទី ៤ នៃប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណីនេះដែរ ។
កម្មវត្ថុ ៖ ឧទាហរណ៍ គេសរសេរថា ផ្ទុកផ្ដាក់ឲ្យចុះបញ្ជីអំពីការរឹបអូសកម្មសិទ្ធិលើអចលនវត្ថុផ្អែកតាមការអនុវត្តសិទ្ធិ ប្រាតិភោគ” ។
ក- អត្តសញ្ញាណនៃអចលនវត្ថុ ៖ ត្រូវសរសេរលេខក្បាលដី ឬលេខប័ណ្ណ និងទីតាំងដី ។ ក្រឡាបញ្ជី ត្រូវអានដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ និងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជី អចលនវត្ថុឲ្យបានច្បាស់លាស់ ហើយត្រូវសរសេរតាមអត្តសញ្ញាណទាំងនេះ ។
ខ- ឈ្មោះ និងអាសយដ្ឋានរបស់កម្មសិទ្ធិករ (ម្ចាស់សិទ្ធិជួលអចិន្ត្រៃយ៍ ឬ ផលុបភោគី) នៃអចលនវត្ថុ ៖ ក្រឡាបញ្ជីត្រូវអានដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ និងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុឲ្យបានច្បាស់លាស់ ហើយត្រូវសរសេរតាមអត្តសញ្ញាណទាំងនេះ ។
គ- គោលបំណងនៃការចុះបញ្ជី ៖ ឧទាហរណ៍ គេសរសេរថា “ រឹបអូសកម្មសិទ្ធិលើអចលនវត្ថុចំណុច “ក” ។
ឃ- មូលហេតុ ៖ ឧទាហរណ៍ គេសរសេរថា “ដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ លេខ ១២៣៤ ចុះថ្ងៃទី 0១ ខែ សីហា ឆ្នាំ ២០១៥ របស់សាលាដំបូងខេត្តកំពត” ។
ង- ឈ្មោះ និង អាសយដ្ឋានរបស់ម្ចាស់បំណុលនៃការអនុវត្ត ៖ ក្រឡាបញ្ជីត្រូវអានដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំឲ្យបានច្បាស់លាស់ ហើយត្រូវសរសេរឲ្យដូចអត្តសញ្ញាណដែលមានកំណត់នៅក្នុងដីកាសម្រេចនោះ ។
ច- ឈ្មោះ និងអាសយដ្ឋានរបស់កូនបំណុលនៃការអនុវត្ត ៖ ក្រឡាបញ្ជី ត្រូវអានដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ និងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុឲ្យបានច្បាស់ ហើយត្រូវសរសេរឲ្យដូចអត្តសញ្ញាណដែលមានកំណត់នៅក្នុងឯកសារទាំងនោះ។ ប្រសិនបើ ឈ្មោះដែលបានសរសេរក្នុងដីកាសម្រេចចាប់ផ្តើមឲ្យលក់ដោយបង្ខំ និងឈ្មោះដែលបានសរសេរនៅក្នុងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុខុសគ្នា នោះវានឹងមានបញ្ហា ។ ក្រមនីតិវិធីរដ្ឋប្បវេណីមិនបានកំណត់អំពីករណីនេះ ហេតុដូច្នេះ ដំណោះស្រាយគឺអាស្រ័យទៅតាមការអនុវត្តជាក់ស្តែងដែលមានលក្ខណៈសមស្រប ។ ប្រសិនបើមានកំហុសក្នុងការសរសេរនៅក្នុងដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ តុលាការអនុវត្តគប្បីធ្វើការកែតម្រូវមុនពេលផ្ទុកផ្ដាក់ឲ្យចុះបញ្ជី។ ប្រសិនបើមានកំហុសចំពោះការចុះបញ្ជីអចលនវត្ថុ តុលាការអនុវត្ត គប្បីសរសេរអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវនៅលើលិខិតផ្ទុកផ្ដាក់។ ប៉ុន្តែ ក្នុងករណីដែលអក្ខរាវិរុទ្ធនៃលិខិតផ្ទុកផ្ដាក់ខុសពីអក្ខរាវិរុទ្ធនៃការចុះបញ្ជីអចលនវត្ថុនោះការផ្ទុកផ្ដាក់ឲ្យចុះបញ្ជីនឹងត្រូវបានលើកចោល ។ ហេតុនេះ គេសរសេរអក្ខរាវិរុទ្ធនៃឈ្មោះទាំងពីរនៅលើលិខិតផ្ទុកផ្ដាក់ ។ ជនដែលពាក់ព័ន្ធចាំបាច់ត្រូវរកមធ្យោបាយផ្សេងៗដើម្បីបន្តការអនុវត្តទៅមុខ ។ ឯកសារដែលត្រូវតែភ្ជាប់ជាមួយនឹងលិខិតផ្ទុកផ្ដាក់ឲ្យចុះបញ្ជី
- ឯកសារចម្លងយថាភូតនៃដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ
+ មិនមានភាពចាំបាច់ដែលត្រូវភ្ជាប់ប័ណ្ណកម្មសិទ្ធិនៃអចលនវត្ថុទេ ។