Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-28 02:53

ការបើកស្រោមលិខិត-ការចុះបញ្ជី គឺបន្ទាប់ពីបានទទួលស្រោមលិខិតរួចហើយ ការិយាល័យរបៀប មានភារកិច្ចហែកស្រោមលិខិត ។ ប៉ុន្តែមុននឹងហែក ត្រូវពិនិត្យខ្លឹមសារទាំងអស់ដែលគេសរសេរនៅលើស្រោម​ ។ បើឃើញសរសេរថាៈ “គោរពជូន ឯកឧត្តម ក រដ្ឋមន្រ្តី...” ឬ “គោរពជូន ឯកឧត្តម ខ អភិបាលខេត្ត...” ការិយាល័យរបៀបមិនត្រូវហែកស្រោមលិខិតនោះទេ ។ ការិយាល័យរបៀបត្រូវបញ្ជូនស្រោមលិខិតនោះ ទៅលេខាផ្ទាល់របស់ឯកឧត្តម ជាអ្នកទទួលលិខិត ឬជូនឯកឧត្តមផ្ទាល់តែម្តងក៏បាន ។ ផ្ទុយទៅវិញ បើនៅលើស្រោមលិខិត ឃើញសរសេរថា “គោរពជូន ឯកឧត្តម រដ្ឋមន្រ្តីក្រសួង...” ឬ “ឯកឧត្តម អភិបាលខេត្ត...” ការិយាល័យរបៀបអាចហែកស្រោមលិខិតនោះបាន ។  បើនៅលើលិខិតមានបោះត្រា “ប្រញាប់” ឬ “ប្រញាប់ណាស់” ឬ “ប្រញាប់បំផុត” ការិយាល័យរបៀប “សម្ងាត់” ការិយាល័យរបៀប ត្រូវបញ្ជូនលិខិតនោះ មកខុទ្ទកាល័យត្រង់តែម្តងបន្ទាប់ពីបោះត្រាចូល ចុះលេខចូល នៅលើស្រោមសំបុត្រ និងចុះក្នុងសៀវភៅដោយឡែករួចហើយ ។ លិខិត ឬឯកសាររដ្ឋបាល ដែលទើបដកចេញពីស្រោមមកត្រូវបោះត្រាចូល ដោយការិយាល័យរបៀប គេនិយមប្រើត្រាជ្រុង សម្រាប់បោះនៅលើលិខិតចូល ។ កន្លែងដែលបោះត្រាជ្រុងនោះ គឺត្រូវបោះត្រានៅខាងឆ្វេង ខាងក្រោមប្រភពលិខិត ។ ត្រូវចុះកាលបរិច្ឆេទទទួល និងម៉ោងទទួលលិខិតឲ្យបានត្រឹមត្រូវ មានន័យថា បើទទួលថ្ងៃណា ម៉ោងណា ត្រូវចុះថ្ងៃនោះ ម៉ោងនោះ ។ ការចុះម៉ោងទទួលមានសារៈសំខាន់ណាស់ ចំពោះលិខិតដែលត្រូវដោះស្រាយបន្ទាន់ ហើយការិយាល័យរបៀបអាចជៀសផុតពីការស្តីបន្ទោសរបស់ថ្នាក់លើ នៅពេលលិខិតនោះដោះស្រាយមិនទាន់តាមសំណូមពរ ។ ត្រង់កន្លែង “អ្នកទទួល” បើការិយាល័យរបៀបមិនបែងចែកជាផ្នែកសម្រាប់ទទួលទេ គេត្រូវសរសសេរឈ្មោះអ្នកទទួល ។ ក្រោយពេលដែលបំពេញកាលបរិច្ឆេទ ម៉ោងទទួល និងបំពេញកន្លែង “អ្នកទទួល” រួចហើយគេត្រូវចុះបញ្ជីលិខិតចូល និងចុះលេខចូលក្នុងសៀវភៅលិខិតចូល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login