Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-08-31 17:10

ក្រុមហ៊ុនដើមទុន អ្នកនាំចេញនាំចូល និងសហគ្រាសវិនិយោគទាំងអស់ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើ តម្លៃបន្ថែមចាប់ពីថ្ងៃចាប់ផ្តើមប្រកបអាជីវកម្ម ។ បុគ្គលណាដែលបានបង្កើតសហគ្រាសអាជីវកម្មឬមានបំណងបង្កើតសហគ្រាសអាជីវកម្មប្រសិនបើមានឬរំពឹងថានឹងមានផលរបរជាប់អាករក្នុងរយ់ពេលបីខែប្រតិទិនជាប់ គ្នាលើសពី១២៥លានរៀលសម្រាប់ការផ្គត់ផ្គង់ទំនិញនិងលើសពី៦០លានរៀនសម្រាប់ការផ្គត់ផ្គង់សេវាបុគ្គលនោះអាចធ្វើការស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមបាន ។ ម៉្យាងវិញទៀតក្នុងរយៈពេលដូចគ្នានេះបុគ្គលណាដែលមានផលរបរជាប់អាករបានមកពីការចុះកិច្ចសន្យាជាមួយរដ្ឋលើសពី៣០លានរៀលបុគ្គលនោះត្រូវតែចុះបញ្ជីអាករលើតម្លៃបន្ថែម ។ ផលរបរជាប់អាករគឺជាចំណូលដុលរបស់អាជីវកម្មដោយមិនគិតបញ្ចូលអាករលើតម្លៃបន្ថែមនិងចំណូលពីការផ្គត់ផ្គង់មិនជាប់អាករដូចមានចែងក្នុងមាត្រា៥៧ នៃច្បាប់ស្តីពីសារពើពន្ធ ។

  • សម្រាប់គោលដៅនៃការចុះបញ្ជីអាករលើតម្លៃបន្ថែមពាក្យ “បុគ្គល”សំដៅដល់ ៖
  • សហគ្រាសឯកបុគ្គល
  • ក្រុមហ៊ុនសហកម្មសិទ្ធិ
  • ក្រុមហ៊ុនឯកជន
  • ក្រុមហ៊ុនមហាជន
  • ក្រុមហ៊ុនចំរុះ
  • ក្រុមអាជីវកម្ម
  • ក្លឹបឬសហគម ។

ពាក្យ”សហគ្រាសអាជីវកម្ម” សំដៅដល់អាជីវកម្មគ្រប់ប្រភេទដូចជា ៖

ក. អាជីវកម្មធម្មតា ៖ ហាងលក់ទំនិញ អ្នកម៉ៅការ អ្នកផលិត អ្នកលក់ជុំ អ្នកផ្តល់សេវាផ្សេងៗ ។

ខ. ការធ្វើអាជីវកម្មនិងវិជ្ជាជីវ ៖ ស្ថាបត្យករ វិស្វករ គណនេយ្យករ មេធារី ។

គ. សកម្មភាពដែលធ្វើឡើងដោយអង្គភាពមិនស្វែងរកចំណេញនានា សហគម សមាគមក្លឹបកីឡា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login