Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-08-31 17:12

ជាធម្មតាលោក/លោកស្រីត្រូវលើកយកមកពិចារណានូវផលរបរអាជីវកម្មរបស់ខ្លួនក្នុងរយៈពេល៣ខែប្រតិទិនកន្លងមក ។ ប្រសិនបើក្នុងអំឡុងពេលនេះលោក/លោកស្រីធ្វើការផ្គត់ផ្គង់ជាប់អាករ ហើយមានផលរបរជាប់ អាករលើសពីកម្រិតអប្បបរមានៃផលរបរត្រូវចុះបញ្ជីដូចមានចែងក្នុងចំណុចទី១ លោក/លោកស្រីរំពឹងជឿជាក់ថាក្នុងរយៈពេល៣​​​​​​​​​​​​​​​​​​​​​​​​​​​ខែប្រតិទិនខាងមុខតម្លៃសរុបនៃការផ្គត់ផ្គង់ជាប់អាកររបស់ខ្លួន លើសពីកម្រិតអប្បបរមានៃផលរបរត្រូវចុះបញ្ជីដូចមានចែងក្នុងចំណុចទី១នោះលោក/លោកស្រីត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែម ។

          សូមចងចាំថាទោះបីលោកស្រីត្រូវមិនមានកាតព្វកិច្ចចុះបញ្ជីនៅពេលបច្ចុប្បន្នក៏ដោយ តែបើសិនជា នៅពេលអនាគត អាជីវកម្មរបស់លោក/លោកស្រីមានរីកចម្រើន ហើយផលរបរជាប់អាករកើនឡើង ដល់កម្រិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី លោក/លោកស្រីត្រូវចុះបញ្ជីតាមការតម្រូវនៃច្បាប់ស្តីពីសារពើពន្ធ ។

          សូមកត់សម្គាល់ថា ផលរបរជាប់អាកររបស់លោក/លោកស្រីគឺជាតម្លៃនៃការផ្គត់ផ្គង់ជាប់អាករទាំងអស់រួម ទាំងតម្លៃនៃការនាំចេញដែលជាប់អាករតាមអត្រាសូន្យភាគរយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login