Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-08-31 17:19

ប្រសិនបើលោក/លោកស្រីមិនទាន់បានធ្វើការផ្គត់ផ្គង់ជាប់អាករ ក្នុងខណៈដែលបានចាប់ផ្តើមធ្វើអាជីវកម្មរួច មកហើយ ​ហើយលោក/លោកស្រីមានបំណងនិងធ្វើការផ្គត់ផ្គង់ជាប់អាករ នៅពេលខាងមុន ឩទាហរណ៍ដូចជា ការសាងសង់រោងចក្រជាដើម លោក/លោកស្រីអាចស្នើសុំចុះបញ្ជីជាសហគ្រាសវិនិយោគ មុនថ្ងៃចាប់ផ្តើមធ្វើ ការផ្គត់ផ្គង់ជាប់អាករបាន ។ លោក/លោកស្រីត្រូវបង្ហាញភស្តុតាងច្បាស់លាស់ជូនអគ្គនាយកដ្ឋានពន្ធដារនូវគោលបំណង នៃក្រុមហ៊ុនរបស់លោក/លោកស្រីក្នុងការផ្គត់ផ្គង់ជាប់អាករដោយមធ្យោបាយអាជីវកម្មនានា ដូចជាការសិក្សាពីអាជ្ញាប័ណ្ណ វិនិយោគ កិច្ចសន្យាដែលបានស្នើសុំព័ត៍មានលម្អិតនៃទំនិញក្នុងស្តុក និងការទិញទ្រព្យសកម្មនានា ។ ប្រសិនបើពាក្យស្នើសុំចុះបញ្ជីរបស់លោក/លោកស្រីត្រូវទទួល លោក/លោកស្រីអាចស្នើសុំវិញជា បណ្តោះអាស្នននូវអាករលើធាតុចូលដែលអាចបែងចែងបានទាំងអស់នៃការផ្គត់ផ្គង់អាករដែលជាគោលបំណង របស់លោក/លោកស្រីប៉ុន្តែបើសិនជាលោក/លោកស្រីត្រូវមិនបានធ្វើការផ្គត់ផ្គង់ជាប់អាករក្នុងរយៈពេល២ឆ្នាំទេ នោះលោក/លោកស្រីត្រូវបង់ជូនអគ្គនាយកដ្ឋាន​ពន្ធដា​រវិញនូវអាករលើធាតុចូលដែលអគ្គនាយកដ្ឋានពន្ធដារបានបង្វិាលសងលោក/លោកស្រីក្នុងរយៈពេលកន្លងមក ។ វិធាននៃអាករលើធាតុចូលមានបញ្ជាក់លម្អិតក្នុងអនុក្រឹត្យស្តីពីអាករលើតម្លៃបន្ថែម លេខ ១១៤ អនក្រ.បក ​ចុះ​ថ្ងៃទី២៤ខែធ្នូ ឆ្នាំ ១៩៩៩


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login