ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើរដ្ឋត្រូវធ្វើដូមម្តេចដើម្បីអោយចំណូលពន្ធកើនឡើង ?
២. តើពន្ធមានឥទ្ធិពលអ្វីខ្លះ ដល់ផលិតផលក្នុងស្រុកសរុប ?
៣. តើការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗ ឬអង្គការ និង ក្រុមហ៊ុន មានផលវិជ្ជមានអ្វីខ្លះ ?
៤. តើការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗ ឬអង្គការ និង ក្រុមហ៊ុន មានផលអវិជ្ជមានអ្វីខ្លះ ?
៥. តើ Page setup សម្រាប់អ្វី ?
ចម្លើយ
១. ដើម្បីអោយចំណូលពន្ធកើនឡើងរដ្ឋត្រូវធ្វើដូចជា ៖
១. ពង្រឹងសមត្ថភាពប្រមូលពន្ធ (លុបបំបាត់ការកិបកេងរវាង មន្ត្រីពន្ធដារ ភ្នាក់ងារពន្ធដារ និងអ្នកជាប់ពន្ធ ) គឺប្រមូលពន្ធឱ្យបានត្រឹមត្រូវ
២. ពង្រីកមូលដ្ឋានយកពន្ធ (កំណត់មូលដ្ឋានថ្មីដែលជាប់ពន្ធ )
៣. បង្កើតអត្រាពន្ធ (លើទំនិញ និងសេវាមួយចំនួន)
៤. បង្កើតប្រភេទពន្ធថ្មី (ដែលមិនទាន់មាន ឬនៅខ្វះចន្លោះ) ។
២. ពន្ធមានឥទ្ធិពលទៅដល់ផលិតផលក្នុងស្រុកសរុបដូចជា ៖
៣. ការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗ ឬអង្គការ និង ក្រុមហ៊ុន មានផលវិជ្ជមានដូចជា ៖
១. ការយកពន្ធធ្វើអោយអ្នកជាប់ពន្ធបានបំពេញកាតព្វកិច្ច ក្នុងការអភិវឌ្ឍប្រទេសជាតិហើយ មានអារម្មណ៍ថាខ្លួនឯងជាផ្នែកមួយរបស់ប្រទេស និង មានការទទួលខុសត្រូវចំពោះប្រទេសជាតិ ។
២. ថវិការដែលបានពីការយកពន្ធ គឺជាប្រភពចំណូលមួយដ៏សំខាន់នៃថវិការរដ្ឋ ហើយរដ្ឋអាចប្រើប្រាស់ថវិការទាំងនេះដើម្បីអភិវឌ្ឍប្រទេសអោយមានការរីកចម្រើន និងទ្រទ្រង់ដល់សេវាសាធារណៈ ។
៣. ថវិការដែលបានពីការយកពន្ធ រដ្ឋអាចយកទៅកសាងហេឋារចនាសម្ព័ន្ធ ដូចជា ៖ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ដែលមាន អត្ថប្រយោជន៍សម្រាប់សង្គមជាតិ ។
៤. ការយកពន្ធជួយទ្រទ្រង់ស្ថេរភាពសេដ្ឋកិច្ច និងកាត់បន្ថយអសមត្ថភាពក្នុងការបែងចែកធនធាននៅក្នុងសង្គម ។
៥. ការយកពន្ធ គឺជាការលើកទឹកចិត្ត ឬបង្អាក់ទឹកចិត្តវិស័យសេដ្ឋកិច្ចណាមួយ ដែលរដ្ឋចង់ទប់ស្កាត់ ។
៤. ការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗ ឬអង្គការ និង ក្រុមហ៊ុន មានផលអវិជ្ជមានដូចជា ៖
១. ការយកពន្ធ អាចជាឩបសគ្គ ក្នុងការទាក់ទាញ ឬរារាំងការវិនិយោគ ឬការធ្វើអាជីវកម្ម ផលិតកម្ម ឬសេវាកម្ម
២. ការយកពន្ធ អាចប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាជន
៣. ការយកពន្ធ អាចប៉ះពាល់ដល់តំលៃទំនិញ និងសេវា
៤. ជាទូទៅ ទម្រង់បែបបទពន្ធមានភាពស្មុត្រស្មាញ និងពិបាកយល់
៥. ការយកពន្ធអាចប៉ះពាល់ដល់ការវិនិយោគ និកម្មភាព និងសេដ្ឋកិច្ច
៦. ការយកពន្ធ អាចរាំងស្ទះដល់ការអភិវឌ្ឍន៍ ។
៥. Page setup សម្រាប់កំណត់បោះពុម្ពទំព័រដោយកំណត់ ៖