សិទ្ធិសំខាន់ៗរបស់កុមារមាន ៤គឺ ៖
- សិទ្ធិក្នុងការរស់រានមានជីវិត
- សិទ្ធមានជីវិតរស់នៅ សិទ្ធិមានឈ្មោះមានសញ្ជាតិ
- សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការប្រើប្រាស់ទឹកស្អាត អនាម័យ ទីជម្រក និងមានម្ហូប អាហារគ្រប់គ្រាន់ និងសិទ្ធិទទួលបានការថែទាំជាពិសេស ។
- សិទ្ធិក្នុងការអភិវឌ្ឍ
- សិទ្ធិទទួលការអប់រំដោយឥតបង់ថ្លៃនៅសាលា សាធារណៈក្នុងថ្នាក់អប់រំមូលដ្ឋាន សីទ្ធិលេងកម្សាន្ត សិទ្ធិជាសមាជិក ក្នុងសហគមន៍ ។
- សិទ្ធិទទួលបានការការពារ
- សិទ្ធិទទួលបានការការពារពីការធ្វើអាជីវកម្ម ផ្លូវភេទ ឬ ការរំលោភបំពានរាងកាយ និងស្មារតី ការកេងប្រវ័ញ្ចពលកម្ម ការជួញដូរ និងសិទ្ធិទទួលបានការការពារពីផលវិបាកសង្គ្រាម ។
- សិទ្ធិក្នុងការចូលរួមមតិយោបល់ ទទួលបានព័ត៌មានសមស្រប និងសិទ្ធិចូលរួមសកម្មភាពសង្គម ។