Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្រមសីលធម៌សារព័ត៌មានរួមមានដូចខាងក្រោម ៖

  • គោរពសច្ចធម៌ និងគោរពសិទ្ធិយល់ដឹងរបស់សាធារណៈជន
  • ត្រូវផ្សព្វផ្សាយព័ត៌មានទាំងឡាយដោយសុចរិតព្រមទាំងធ្វើអត្ថាធិប្បាយ ឬរិះគន់ឲ្យបានត្រឹមត្រូវ និងស្របតាមគតិយុត្តិ
  • ត្រូវរាយការណ៍ពីអ្វីដែលខ្លួនបានដឹងពីប្រភព ដើមតែប៉ុណ្ណោះ ។អ្នកសារព័ត៌មានមិនត្រូវបំបាត់ចោលព័ត៌មានសំខាន់ៗ ឬក្លែងបន្លំ ឯកសារផ្សេងៗឡើយ
  • ត្រូវកែលម្អព័ត៌មានណាដែលមានលក្ខណៈមិនជាក់លាក់ ឬអាចបណ្តោយឲ្យភ័ន្តច្រឡំ
  • ប្រើវិធីសុចរិតត្រឹមត្រូវ កុំស្វែងរកព័ត៌មានណាដែលញុះញង់ឲ្យ មានការប្រកាន់ពូជសាសន៍ ពណ៌ សម្បុរ ភេទ ភាសា ជំនឿ សាសនា មតិ ឬ និន្នាការ នយោបាយ ដើមកំណើត ឋានៈសង្គម​ ធនធាន ឬ ស្ថានភាពដទៃទៀត
  • ត្រូវគោរពតាមក្បួន វេយ្យាករណ៍ខ្មែរក្នុងការសរសេរអត្ថបទ
  • ត្រូវគោរពសិទ្ធិ និងសេរីភាពរស់នៅក្នុងជីវភាពឯកជនរបស់បុគ្គល
  • ហាមបោះពុម្ពផ្សាយ អត្ថបទរូបភាពអាសអាភាស និងរូបភាពនៃអំពើហឹង្សា
  • ហាមលួចថតចម្លងគំនិត ឬស្នាដៃអ្នកដទៃដាក់ជារប​ស់ខ្លួន
  • ហាមសរសេរបន្លំដែលធ្វើឲ្យគេយល់ខុសដូចជា សរសេរបញ្ជិតបញ្ឃៀងដើម្បីឲ្យអ្នកអានមានការសង្ស័យដោយអយុត្តិធ​ម៌បុគ្គល ណាម្នាក់ ឬ គណបក្សណាមួយ
  • ហាមមូលបង្កាច់ បរិហារកេរ្តិ៍ និងជេរប្រមាថដល់ ឬគណបក្ស
  • ហាមទទួលយកសំណូកក្នុងបែបណាមួយ ឬជំរិតទារយកប្រាក់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login