ការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌គឺ មានអត្ថន័យដូចតទៅ ៖
ក ការបោះឆ្នោតដោយសេរីគឺ
- គ្មានការបង្ខិតចង្ខំ
- គ្មានការបំភិតបំភ័យ ឬគ្មានគំរាមកំហែង
- សេរីភាពក្នុងការជ្រើសរើស ឬគូសសន្លឹកឆ្នោត
- សេរីភាពចូលរួមគណបក្សនយោបាយ
ខ ការបោះឆ្នោតដោយត្រឹមត្រូវ គឺ
- គ្មានក្លែងបន្លំសន្លឹកឆ្នោត
- គ្មានការលួចប្តូរសន្លឹកឆ្នោត
- គ្មានការលួចប្តូរហិបឆ្នោត
- គ្មានការបន្លំឈ្មោះអ្នកបោះឆ្នោត
- ការបោះឆ្នោតប្រព្រឹត្តទៅតាមការកំណត់
- ចំនួនសន្លឹកឆ្នោតដែលប្រើប្រាស់ត្រូវបានផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវជាមួយចំនួនអ្នកទៅបោះឆ្នោត
គ ការបោះឆ្នោតដោយយុត្តិធម៌គឺ ៖
- មានច្បាប់បោះឆ្នោតជាមូលដ្ឋានគ្រឹះ
- មានអាជ្ញាធម៌រៀបចំការបោះឆ្នោតដោយឯករាជ្យ មិនលំអៀង ឬគណៈកម្មការធិការរៀបចំការបោះឆ្នោតឯករាជ្យមិនលំអៀង
- មានអ្នកសង្កេតការឯករាជ្យ ជាភ្នាក់ងារអង្គការជាតិអន្តរជាតិ ឬភ្នាក់ងារគណបក្សនយោបាយចូលរួម
- ការបោះឆ្នោតទៀងទាត់តាមកាលវេលាកំណត់ ឬតាមអាណត្តិកំណត់
- មិនលម្អៀងក្នុងការប្រើប្រាស់សេវាកម្មផ្សព្វផ្សាយជាសាធារណៈ ។