សីលប្រាំរបស់ពុទ្ធសាសនាបានហាមប្រាមមនុស្សមិនឲ្យសេពគ្រឿងស្រវឹងមានស្រាជាដើម ព្រោះស្រាបានផ្តល់ផលវិបាកដូចជា ៖
- បំផ្លាញ់សុខភាព ធ្វើឲ្យសុខភាពឆាប់ទ្រុឌទ្រោម ។ នាំមកនូវជំងឺផ្សេងៗដូចជា រោគក្រពះ រោគថ្លើម រលាកពោះវៀន ញ័រដៃជើង សរសៃប្រសាទនាំឲ្យខូចប្រព័ន្ធការពារសរីរាង្គ ។ល។
- បំផ្លាញ់ថវិកាទ្រព្យធន ចំណាយឥតប្រយោជន៍លើរបស់មិនចាំបាច់ ចំណាយថវិកាទិញប្រភពជំងឺ ចំណាយលើការព្យាបាលជំងឺដែលបណ្តោយមកពីស្រា ដែលនាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅពោលអាចធ្លាក់ខ្លួនក្រ ។ល។
- ខ្ជះខ្ជាយពេលវេលា ចំណាយពេលវេលាដ៏មានតម្លៃលើការផឹកស៊ី និងក្រោយពេលផឹកស៊ីសម្រាក់ពេលស្រវឹង នាំឲ្យខាតពេលវេលាធ្វើការងារឬប្រកបមុខរបរ ភ្លេចការងារ មិនចេះទាញផលប្រយោជន៍ពីពេលវេលា ។ល។
បាត់បង់សេចក្តីថ្លៃថ្នូរ ស្រានាំឲ្យភ្លេចភ្លាំងបាត់ការចង់ចាំ បាត់សតិ ធ្វើឲ្យមនុស្សមានភាពឆេវឆាវ ។