Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វប្បធម៌សន្តិភាព ជាតម្លៃនៃគុណធម៌ចរិយាធម៌ និងគ្រប់រូបភាពនៃឥរិយាបទ ដែលឆ្លុះបញ្ចាំងពីការគោរពជីវិត ការគោរពចំពោះមនុស្សជាតិ និងភាពថ្លៃថ្នូររបស់គេ គោរពសិទ្ធិមនុស្ស និងការបដិសេធចោលនូវរូបភាពនៃអំពើហិង្សា ព្រមទាំងការគោរពនូវ​គោលការណ៍សេរីភាព យុត្តិធម៌ សាមគ្គីភាព មានអធ្យាស្រ័យ និងការយោគយល់គ្នារវាងក្រុមមនុស្ស និងបុគ្គល ។

          ដើម្បីបង្កើតឲ្យមានវប្បធម៌សន្តិភាពគឺ ត្រូវ៖

  • យល់ដឹងឲ្យបានច្បាស់លាស់ពីសង្គមហួស សម័យ និងប្រពៃណីពិតប្រាកដ
  • សម្រុះសម្រួលរវាងប្រពៃណី និងវប្បធម៌ដោយរួមបញ្ចូលទាំងការគោរពភាពថ្លៃថ្នូររបស់មនុស្សជាតិ
  • យល់ដឹងថាច្បាប់ធ្វើឲ្យមានសេរីភាពហើយ សេរីភាពគ្មានការសង្កត់សង្កិន
  • ដោះស្រាយជម្លោះនានាដោយសន្តិវិធី តាមបែបអាជ្ញាកណ្តាលគឺ ប្រកាន់ជំហរ ឧបេក្ខា
  • ជំនះការភ័យខ្លាចក្នុងអតីតកាលដោយក្តាប់ឲ្យបាននូវអំពើហិង្សាគ្រប់រូបភាព
  • វិលមករកសាមគ្គីភាពពិតៗ ហើយជម្រុញឲ្យសង្គមធ្វើដំណើរទៅរកវប្បធម៌សន្តិភាព ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login