ការអប់រំពិតជាមានសារៈសំខាន់ណាស់ចំពោះស្រ្តី ព្រោះវាបានជះឥទ្ធិពលដល់ស្រ្តីឲ្យមានការអភិវឌ្ឍដូចជា ៖
ក អភិវឌ្ឍខ្លួនឯង
- ធ្វើជាម្ចាស់លើខ្លួនឯង
- ម្ចាស់ការលើការងារ និងមានទំនួលខុសត្រូវ
- ចេះថែទាំសុខភាពរបស់ខ្លួន
- ចេះត្រិះរិះពិចារណារកហេតុផលបានត្រឹមត្រូវ
- មានអធ្យាស្រ័យល្អ និងគំនិតទូលំទូលាយ
- យល់ដឹងពីតួនាទី និងសិទ្ធិអំណាច
- ចេះរៀបចំជីវិតឲ្យបានល្អប្រសើរ...។
ខ អភិវឌ្ឍគ្រួសារ
- ចេះអប់រំប្តី កូនឲ្យចេះរក្សាសុខភាព និងអនាម័យ
- អប់រំវប្បធម៌ទូទៅដល់កូន
- មានផែនការពន្យាកំណើនកំណត់ចំនួនកូនបានច្បាស់លាស់
- ចេះរៀបចំផែនការសេដ្ឋកិច្ចគ្រួសារ បានល្អប្រសើរ
- អាចយកចំណេះដឹងផ្តល់ដល់វិស័យកសិកម្មបានទិន្នផលខ្ពស់
- បណ្តុះនូវសីលអំពើ សីលតម្លៃគ្រួសារមាន សីលធម៌ សុជីវធម៌ជាដើម ។
គ អភិវឌ្ឍសង្គមជាតិ
- ជាអ្នកផលិតនូវធនធានមនុស្ស ពលរដ្ឋជូនសង្គមជាតិ
- បង្កើតសមិទ្ធផលផ្សេងៗ ដើម្បីបម្រើសង្គមជាតិ
- ចូលរួមក្នុងកិច្ចការសាធារណៈ កិច្ចការបម្រើរដ្ឋឬកិច្ចការក្នុងអង្គការមហាជន
- ធ្វើឲ្យបុរសក្នុងសង្គមមានការទទួលស្គាល់សិទ្ធិនិងស្នាដៃរបស់ស្រ្តី
- ចូលរួមការផ្សាព្វផ្សាយស្តីពីការអប់រំសុខភាពមាតា និងទារក
- ចូលរួមបំបាត់អំពើហឹង្សាក្នុងគ្រួសារ និងសហគមន៍ ។