សិទ្ធិកុមារជាមូលដ្ឋានសំខាន់ៗ មាន៤ដូចជា ៖
- សិទ្ធិរស់រានមានជីវិត សិទ្ធិនេះរួមបញ្ជូល សិទ្ធិមានជីវិត និងសិទ្ធិទទួលបាលការថែទាំសុខភាព និងវេជ្ជសាស្រ្ដក្នុងកម្រិតខ្ពស់
- សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទាំងនេះរួមបញ្ចូលអ្វី ទាំងអស់ដែលកុមារត្រូវការដើម្បីលូតលាស់ ក្នុងកម្រិតខ្ពស់បំផុតនិងដើម្បីក្លាយជាសមាជិកដែលទទួលខុសត្រូវក្នុងសង្គម ។ សិទ្ធិនេះរួមមានការអប់រំគ្រប់ប្រភេទនិងសិទ្ធិទទួលបាន ជីវភាពរស់នៅគ្រប់គ្រាន់ សម្រាប់ការលូតលាស់របស់កុមារផ្នែករាងកាយ សតិអារម្មណ៍ ស្មារតី សីលធម៌ និងសង្គម ។
- សិទ្ធិទទួលបាននូវការការពារ សិទ្ធិនេះចង់សំដៅយ៉ាងទូលំទូលាយ ដល់សិទ្ធិដែលត្រូវ បានទទួលការពារ រួចផុតពីអំពើនិងការប្រព្រឹត្តផ្សេងៗដែលបង្ករអន្តរាយដល់កុមារ ។ សិទ្ធិនេះរួមមានការពារពីការរើសអើងការរំលោភបំពានការទុកចោលមិនយលចិត្តទុកដាក់ និងការកេងប្រវ័ញ្ច ការការកុមារដែលគ្មានគ្រួសារ និងការការពារកុមារជាជនភៀសខ្លួន
- សិទ្ធិចូលរួម សិទ្ធិនេះគ្រប់ដណ្ដប់លើសិទ្ធិរបស់កុមារក្នុងការចូលរួមបញ្ចេញមតិរបស់ខ្លូន ក្នុងគ្រប់បញ្ហា និងត្រុវបានគេទទួលស្តាប់គេទទួលក្នុងគ្រប់សេចក្ដីសម្រេចដែលប៉ះពាល់ ដល់អាយុជីវិតរបស់កុមារ ។ នៅពេលសមត្ថភាពរបស់កុមារវិវត្តឡើង កុមារគួរតែមានឪកាសកាន់តែច្រើនជាងមុន ក្នុងការចូលរួមមសកម្មភាពសង្គម ដើម្បីជាការរៀបចំសម្រាប់ជិវិតពេញវ័យ ។