ពិធីបុណ្យចូលឆ្នាំមានរយៈពេលបីថ្ងៃ ។ ក្នុងពិធីបុណ្យនេះតភ្ជាប់ពិធីបុណ្យនេះមានភ្ជាប់ពិធីបុណ្យព្រះពុទ្ធសាសនាគឺ ពិធីពូនភ្នំខ្សាច់ និង ឆ្លងភ្នំខ្សាច់ជាកិច្ចបង្ហើយបុណ្យ ។ តាមជំនឿក្នុងព្រះពុទ្ធសាសនា ភ្នំខ្សាច់មានអត្ថន័យដូចតទៅ ៖
- ភ្នំខ្សាច់តំណាងឲ្យបពិត្រ នៃលោធាតុប្រចាំប្រទេសឥណ្ឌាគឺមានកំពូល ៥ ដែលភ្នំកណ្ដាលតំណាងឲ្យភ្នំសុមេរុ និងកំពូល ៤ ទៀតតំណាងឲ្យទ្វីបទាំងបួន ជាសត្តបរិព័ទ្ធ ព័ទ្ធព័ន្ធជាបរិវារជុំវិញ ភ្នំសុមេរុ ។
- ការពូនភ្នំខ្សាច់ជាការកសាង “ វាលុកចេតិយ” ដែលតំណាងឲ្យ “ ព្រះចូឡាមណីចេតិយ “ ដែលជាចេតិយសម្រាប់តម្កល់ព្រះកេសា ស្នៀត ព្រះកេសា និងព្រះចង្កូមកែវរបស់ព្រះពុទ្ធនៅឋានត្រៃត្រឹង្ស ។
- តាមធម្មទេសនាអំពី “ អនិស្ស័យវាលុកចេតិយបានចែងថា” បើចង់រួចកម្មពៀរ គប្បីសាងវាលុកចេតិយគឺ ធ្វើបុណ្យឆ្លងហើយនឹងរួចកម្មពៀរនោះហោង “ ។
- ការពូនភ្នំខ្សាច់ ឬ កសាងវាលុកចេតិយអាចរំដោះនៅកម្មពៀរទាំងឡាយដែលគេបានកសាងកន្លងមកដោយទូទាត់ទាំងចំនួនគ្រាប់ខ្សាច់ដែលមានជាច្រើនមិនអាចរាប់អស់ ។ ពូនភ្នំខ្សាច់និងឆ្លងភ្នំខ្សាច់ ផ្ដាច់កម្មពៀរ ។
- មានគ្រួសារខ្លះមានជំនឿថាការពូនភ្នំខ្សាច់គឺជាវិធីរំដោះគ្រោះ
- គេដើរ ប្រទក្សិណ៣ជុំនិងអធិដ្ឋាន ដើម្បីរំដោះកម្មពៀរ និងលាបាបនៅថ្ងៃបង្ហើយ (ថ្ងៃឡើងស័ក) គេនាំគ្នាភ្នំខ្សាច់នេះឪ្យមកជាខ្សាច់ដោយធ្វើពិធីផ្សឹកវាលុកចេតិយភ្នំខ្សាច់នេះឪ្យមកជាខ្សាច់ធម្មជាតិវិញដើម្បីយកខ្សាច់បើ្រការ ។