ការបួលជាសាមណេរនិងការបូសជាភិក្ខុមានលក្ខណៈខុសគ្នា ៖
+ ការបួសជាសាមណេរ
- កាលសម័យដើមការបួសនេះគេមិនកំណត់អាយុទេ បើពីសម័យពុទ្ធកាលការបួលជាសាមណេរ ចាប់ពីចាប់ពីអាយុ៧ ឆ្នាំប្រសិនបើក្មេងនោះនិយាយច្បាប់និងមានប្រាជ្ញា ។ ប៉ុន្ដែក្រោយមកអ្នកបួសមានអាយុចាប់ពី ១២ឆ្នាំ ឬច្រើនជាងនេះរហូតដល់ ៨០ ឆ្នាំក៏បាន ។
- អ្នកបួសដជាសាមណេរត្រូវរក្សាសីល ១០ និង សេខិយវត្ត៧៤ឪ្យបានខ្ជាប់ខ្លួន ។
- ការរបួសជាសាមណេរ មានន័យថា បួសសងគុណម្ដាយ
- ជាទូទៅការបួសជាសាមណេរ ត្រូវឆ្លងកាត់ការបួសនាគជាមុនសិន ។
+ ការបួសជាភិក្ខុ
- មានអាយុយ៉ាងតិច ២១ ឆ្នាំឡើងទៅ
- ត្រូវរក្សាសីល៤ ហៅថា ចតុបារិសុន្និសីល
- បាតិមោក្ខសំវរ សង្រួមតាមសិក្ខាបទ២២៧
- ឥន្ទ្រីយសំវរ សង្រួមឥន្រ្ទីយ៦
- អាជីវបារិសុទ្ធិចិញ្ចឹមជីវិតតាមគន្លងសេចក្ដីបរិសុទ្ធ
- បច្ចយសន្និសិត្ស ពិចារណាសិន សឹមបរិភោគបច្ច័យ៤
- ការបួសជាភិក្ខុមានន័យថាបួសសងគុណឪពុក ។