ព្រះពុទ្ធសាសនាបានរួមចំណែក ក្នុងការកសាងជីវភាពស្មារតីរស់នៅរបស់មនុស្សខ្មែរនៅក្នុងសង្គមមានច្រើនយ៉ាងដូចជា ៖
- ផ្នែកសីលធម៌រស់នៅ : អប់រំឲ្យស្គាល់ខុស ស្គាល់ត្រូវ ស្គាល់គុណ និងទោស ល្អនិង អាក្រក់មិនឲ្យយាយីបៀតបៀនគ្នា ចេះជួយគ្នាទុក្ខធុរៈគ្នាទៅវិញទៅមក បំបាត់ឲ្យអស់់ពីក្នុងខ្លួននូវចិត្តលោភលន់ ទោសៈ និងមោហៈ ។
- ផ្នែកវប្បធម៌ : ជួយបណ្តុះបណ្តាលអក្សរសាស្រ្ត អក្សរសិល្ប៍ដល់កូនខ្មែរ ជួយឃុំគ្រងថែរក្សាការពារទំនៀមទម្លាប់ប្រពៃណីជាខ្មែរឲ្យគង់់វង្សជាអមតៈ ។
- ផ្នែកស្ថាបត្យកម្ម : បណ្តុះឆន្ទៈជាតិខ្មែរឲ្យបង្កើតស្នាដៃជាច្រើនទុកជាកេរដំណែលដល់មនុស្សខ្មែរជំនាន់ក្រោយដូចជា រូបចម្លាក់បដិមាក្បូរក្បាច់រចនាតាមប្រាសាទនានាដ៏ច្រើនស្កេកស្កះ ។
- ផ្នែកហេដ្ឋារចនាសម្ព័ន្ធសង្គម : បានជួយកសាងផ្លូវលំ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ស្រះ អណ្តូងទឹក ...។
- ផ្នែកសុខាភិបាល និងបរិស្ថាន : ជម្រុញឲ្យកូនខ្មែរលះបង់អំពើពាលា អាវ៉ាសែផ្សេងៗក្នុងសង្គមមានស្រី ស្រា ល្បែង គ្រឿងញៀន ...ជាដើម ។ ការថែរក្សាភូមិស្ថាន ជាដើមឈើថែរក្សា អាណិតអាសូរ និងគោរពជីវិតសត្វគ្រប់ប្រភេទ ។
- ផ្នែកសិទ្ធិមនុស្ស : ឲ្យកូនខ្មែរចេះគោរពស្រឡាញ់យោគយល់គ្នា មិនកេងប្រវ៍ញ្ច បំពានលើគ្នាដោយអំណាច ឬកម្លាំងណាមួយ ។