មាត្រាទី២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិមានគោលការណ៍៖
- អង្គការសហប្រជាជាតិ ផ្អែកលើសមភាព និងអធិបតេយ្យភាពរវាងរដ្ធសមាជិកទាំងអស់
- សមាជិកទាំងអស់ត្រូវបំពេញកព្វកិច្ចដោយជឿជាក់លើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ
- សមាជិកទាំងអស់ត្រូវដោះស្រាយជម្រោះអន្តរជាតិ ដោយសន្តិភាពនៅក្នុងលក្ខខ័ណ្ឌដែលមិនធ្វើឱ្យខូចដល់សន្តិភាព សន្តិសុខ និងយុត្តិធម៌។
- ត្រូវអត់ធ្មត់រាល់អំពើគំរាមកំហែង និងការប្រើកម្លាំងប្រទេសណាមួយក្នុងទំនាក់ទំនងរបស់ខ្លួន
- ធម្មនុញ្ញមិនអនុញ្ញាឱ្យអង្គការសហប្រជាជាតិ ធ្វើអន្តរាគមក្នុងកិច្ចការផ្ទៃក្នុងប្រទេសណាមួយឡើង ។