2018-09-28 17:28
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សេដ្ឋកិច្ចនយោបាយ មានទំនាក់ទំនងជាមួយនិងសីលវិជ្ជាកាលណាសេដ្ឋកិច្ចនយោបាយនោះជាឧបករណ៍សម្រាប់បម្រើទ្រឹស្តី ឬគោលបន្ទាត់នយោបាយនៃលទ្ធិណាមួយ ។ ពិតមែនហើយថាសេដ្ឋកិច្ចនយោបាយគឺជា ស្យង់ដែលសិក្សាពីពុទ្ធិនៃបាតុភូតរបស់ផលិតកម្ម ការចែកចាយឲ្យប្រើប្រាស់ននូវគ្រឿងឧបភោគបរិភោគ ក៏ប៉ុន្តែស្យង់នេះឯងមានបាតុភូតផលិតកម្មទាក់ទងជានិច្ចទៅនិង មនុស្សនៅក្នុងសង្គមរបស់ខ្លួនដែលមានជីវភាពពលរដ្ឋរស់នៅក្នុងសំណុំនោះដែរ ។
ដូចនេះ សីលវិជ្ជាពុំអាចនិងគេចរួចពីការសង្កត់សង្កិននៃសេដ្ឋកិច្ចនយោបាយបានឡើយ កាលណាស្យង់នេះជាឧបករណ៍ប្រើប្រាស់នៃ លទ្ធិណាមួយអាស្រ័យអាស្រ័យហេតុនេះហើយបានជាគេឃើញសេដ្ឋកិច្ចនយោបាយស្ថិតនៅក្រោមបញ្ហារបស់នយោបាយសេដ្ឋកិច្ច ហើយដែលជាប្រភពកើតឲ្យមានស្យង់សេដ្ឋកិច្ចពីរគឺៈ សេដ្ឋកិច្ចសេរីនិយម និងសេដ្ឋកិច្ចសង្គមនិយម ។