ដែលហៅថា យុត្តិធម៌គឺជា គុណធម៌ប្រកបដោយឧត្តមគតិសកល ជាគំនិតល្អត្រឹមត្រូវឥតខ្ចោះដែលហូរចេញមកពីវិចារណញាណរបស់មនុស្ស ។
យុត្តិធម៌មានន័យថា ការគោរពយ៉ាងទៀងទាត់នូវសិទ្ធិរបស់ជនណាម្នាក់ ពោលគឺការបើកឲ្យជនម្នាក់ៗមានសិទ្ធិរបស់ខ្លួន ។ យុត្តិធម៌អាចចែកចេញជា ៣សណ្ឋានគឺ ៖
- យុត្តិធម៌ក្នុងការប្តូរ:គឺភាពត្រឹមត្រូវឥតល្អៀងក្នុងការប្តូរ ។ គេអាចពោលថា ការប្តូរមានយុត្តិធម៌បានកាលណាអ្នកប្តូរយករបស់ពីរដេលមានតម្លសស្មើរគ្នាមកដូរ គឺយុត្តធម៌ស្ថិតនៅលើសមមូលនសតម្លៃវត្ថុដែលប្តូរនោះឯង ។
- យុត្តិធម៌ក្នុងការចែកៈ គឺយុត្តិធម៌ដែលមនុស្សទាំងឡាយទទួលស្គាល់ថា ត្រឹមត្រូវនៅពេលដេលខ្លួនបានទទួលរង្វាន់ជាថ្នូរនៃកម្លាំងស្នាដៃ និងតម្រូវការរបស់ខ្លួន ។ វាគឺជាចំណែក ដែលគេបានទទួលអំពីស្នាដៃ មនុស្សយុត្តិធម៌ឬពីច្បាប់នៃសង្គមរបស់ខ្លួន ។
- យុត្តិធម៌ក្នុងការបង្រា្កបៈ គឺជាយុត្តិធម៌ដេលមានសណ្ឋានជាសមភាពសមាមាត្រ ។ ជាការបង្រ្កាបមួយបែបដេលចាប់អ្នកដែលមានពិរុទ្ធឲ្យទទួលកំហុស ឬសង់ជំងឺចិត្តនៃជនរង់គ្រោះឲ្យស្មើទម្ងន់នៃកំហូចខាត ។