Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-09-28 19:06

ដើម្បីឪ្យអ្នកដទៃស្រឡាញ់រាប់អានយើង ត្រូវធ្វើសកម្មភាពដូចតទៅ ៖

  • ការចេះផ្ដល់ទ្រព្យសម្បត្តិ​ផ្ដល់ឪកាសនិងកម្លាំងចិត្តដល់អ្នកដទៃដើម្បីឪ្យគេមានលទ្ធភាពរស់នៅជាមួយយើងបាន
  • ការចេះជួយសង្រ្គោះអ្នកដទៃនៅពេលមានអាសន្ន ឬជួបប្រទះនូវបញ្ហាស្មុគស្មាញទាំងឡាយ
  • ភាពមិនមើលងាយ មិនគំរាមគំហែង មិនប្រើអំពើហិង្សាផ្សេងៗ
  • ភាពស្មោះត្រង់ជានិច្ច មិនជិះជាន់ និងកេងប្រវញ្ចគេ
  • ការប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំងបួន គឺមេត្តា ករុណា ឧបេក្ខា មុទិតា​
  • ភាពមិនឆាប់ខឹងង៉ក់ងរ មិនចចេសរឹងរូស មិនអត្មានិយម
  • ការចេះសម្របខ្លួនឪ្យត្រូវនឹងបរិយាកាសសង្គម
  • ពេលដឹងថាខ្លួនមានកំហុសឆ្លង ត្រូវចេះសារភាពនូវកំហុសឆ្គងហើយចង់ចាំទុកជាមេរៀនដើម្បីចៀសវាងកំហុសឆ្គងទាំងនោះ
  • ការមើលឃើញពីភាពសំខាន់របស់អ្នកដទៃ ចេះផ្ដល់កិត្តិយស
    ល់អ្នកដទៃ មិនធ្វើតាមតែអំពើចិត្តរបស់ខ្លួនតែម្នាក់ឯងឡើយ
  • ភាពមិនអួតអាង មិនសំដែងអាការៈណាដែលខុសឆ្គងឡើយ
  • ការមានសីលធម៌ ឬ គុណធម៌យកឈ្នះអំពើអាក្រក់ដោយអំពើល្អ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login