Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


របៀបសំពះខ្មែរមាន ៥ បែប ដូចជាក្រោម ៖  

  • ចុងម្រាមកណ្ដាលត្រឹមទ្រូង ផ្ដុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំ ដាក់ចុងម្រាមកណ្ដាលជាត្រឹមដើមទ្រូង ជាការសំពះដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្ដីជាដើម និងសម្រាប់អ្នក ដែលមានវ័យចាស់ជាង ដែលត្រូវសំពះតបវិញចំពោះអ្នកដែលមានវ័យក្មេងជាង ។
  • ចុងម្រាមកណ្ដាលត្រឹមមាត់​ ផ្ដុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំ ដាក់ចុងម្រាមកណ្ដាលត្រឹមមាត់ជាការសំពះ អ្នកមានវ័យចំណាស់ជាង ថៅកែ ឬ ចៅហ្វាយនាយ ។
  • ចុងម្រានកណ្ដាលត្រឹមចុងច្រមុះ ផ្ដុំបាតដៃជាសណ្ឋាបផ្កាឈូកក្រពុំដាក់ចុងម្រានកណ្ដាលត្រឹមចុងច្រមុះ ក្បាលរាងឪនបន្ដិចសំពះ ឪពុក ម្ដាយ ជីដូនជីតា អាណាព្យាបាល គ្រូបាអាចារ្យ ឬ អ្នកមានគុណ ។
  • ចុងម្រាមកណ្ដាលត្រឹមចិញ្ចើម ផ្ដុំបាតដៃជាសណ្ឋានផ្កាក្រពុំ ដាក់ចុងម្រាមកណ្ដាលត្រឹមចុងចញ្ចើម ក្បាលឪនខ្លាំងសំពះទៅរកព្រះសង្ឃ សេ្ដច នេះជាការក្រាបបង្គំគាល ឬ ថ្វាយបង្ខំ ។
  • ចុងម្រាមមេដៃផ្ដុំលើចញ្ចើម ផ្ដុំបាតដៃជាសណ្ឋានផ្កាសំពះ ឥន្រ្ទព្រហ្ម ទេវតា អ្នកតា គឺសំពះអ្វីៗ ដែលខ្ពស់ហូសពីមនុស្ស ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login