ចំពោះការប៉ះពាល់សេចក្ដីថ្លៃថ្នូររបស់មនុស្សក្រុមព្រះហ្មទណ្ឌឆ្នាំ ២០០៩ បានចែងដូចខាងក្រោម ៖
- មាត្រា២៩៧ នៃច្បាប់ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ចែងថា (បទស្រវឹងជាក់ស្ដែង) បុគ្គលណាដែលស្ថិតនៅក្នុងស្ថានភាពស្រវឹងជាក់ស្តែងនៅលើផ្លូវសាធារណៈត្រូវឱ្យផ្ដន្ទាទោស បើពិន័យជាប្រាក់ពី ៥០០០ រៀល ទៅ ១០០០០ រៀល ។
- មាត្រា ២៩៨ បទហៅអ្នកដទៃនៅទីសាធារណៈ បុគ្គលដែលហៅអ្នកដទៃនៅទីសាធារណៈដើម្បីញុំាងឲ្យមានទំនាក់ទំនងផ្លូវភេទ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥០០០ រៀល ទៅ ៥០០០០រៀល ។
- មាត្រា ២៩៩ ( បទរំលោភបំពានលំនៅស្ថាន ) អំពីប្រព្រឹត្តដោយមានហិង្សាការបង្ខិតបង្ខំ ការគំរាមកំហែង ឬឧបាយកលចូលនៅក្នុងលំនៅដ្ឋានរបស់អ្នកដទៃនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១០០០០០ ទៅ ២០០០០០០ លើកលែងតែករណីមានច្បាប់អនុញ្ញាត ។
- មាត្រា ៣០១ ( បទស្តាប់ ឬ ថតពាក្យសម្ដីឯកជន ) ជាអំពើស្តាប់ ឬ ថតសម្ដីដែលនិយាយជាឯកជន ឬ ជាការសម្ងាត់ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ ខែ ១ ឆ្នាំ និងពិន័យប្រាក់ពី ១០០០០ទៅ ២០០០០០រៀល លើកលែងតែករណីមានច្បាប់អនុញ្ញាត ។
- មាត្រា ៣០២ បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល អំពីថតរូបភាពនៃបុគ្គលនៅទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពី បុគ្គលនោះទេ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ ពី១ ខែ ១ឆ្នាំ ពិន័យជាប្រាក់ពី ១០០០០០រៀល ដល់ ២០០០០០០រៀល លើកលែងតែករណីមានច្បាប់អនុញ្ញាត ។