លក្ខណៈនៃចិត្តគំនិតរបស់មនុស្សដូចគ្នានិង ខុសគ្នាដូចជា ៖
ក. លក្ខណៈដូច
- ស្រលាញ់ជីវិតចង់រស់ ខ្លាចស្លាប់ អត្តទត្ថបុគ្គល
- ស្រលាញ់កិត្តិយស មុខមាត់ អំណាច
- ចង់បានសេរីភាព ឯករាជ្យ ឥស្សរភាព
- ចង់មាន ចង់បាន ខ្លាចក្រ
- ចង់បានអ្វីដែលងាយៗចង់ស្រណុក ចង់ស្រួល ខ្លាចលំបាក
ខ. លក្ខណៈខុសគ្នា
ផ្នែកវិជ្ជមាន
- ចិត្តសប្បុរស ចិត្តទូលាយ
- ស្មោះត្រង់ភក្តីភាព
- ស្លូតបូក សុភាពរាបសារ
- គំនិតបទទត្ថបុគ្គលចូលចិត្តជួយសង្គ្រោះអ្នកដទៃ
- គំនិតជឿនលឿនអភិវឌ្ឍន៍ច្នៃប្រឌិតបង្កើតថ្មី
ផ្នែកអវិជ្ជមាន
- ចិត្តអាក្រក់ កំណាញ់ ចង្អៀតចង្អល់
- វៀចវេរ លាក់ពុត ក្បត់
- ព្រហើនកោងកាច សាហាវព្រៃផ្សៃ
- ច្រណែន ឈ្នានិស ព្យបាទមិនចង់ឃើញគេបានសុខទេ
- គំនិតអភិរក្ស អន់ថយចូលចិត្តប្រើតែទំលាប់ចាស់ ។