ស្ថានភាពកុមារនៅសម័យខ្មែរក្រហម និងសម័យបច្ចុប្បន្នខុសគ្នាដូចជា ៖
ក. សម័យខ្មែរក្រហម
- គេបានផ្លាស់ប្តូរលំនៅស្ថាន ធ្វើអោយកុមារព្រាត់ប្រាស់ពីគ្រួសារហើយគេបានបង្ហាត់បង្រៀនកុមារទាំងនោះអោយដើរឈ្លបយកការណ៍ពីម្តាយឪពុករបស់ខ្លួន
- គេបង្ខំអោយកុមារធ្វើការយ៉ាងធ្ងន់ធ្ងរ និងធ្វើជាទាហាន
ខ. សម័យបច្ចុប្បន្ន
- ប្រទេសកម្ពុជាធ្លាក់ក្នុងភាពក្រីក្រដោយសារតែសង្គ្រាមក្នុងស្រុកអូសបន្លាយអស់ជាង ២០ឆ្នាំកន្លងមក
- កុមារកំព្រា ស្រីមេម៉ាយកើតច្រើនធ្លាក់ក្នុងភាពក្រីក្រគួរអោយព្រួយបារម្ភ ។ ធ្វើអោយអ្នកទាំងអស់នោះទទួលរងគ្រោះថ្នាក់ដោយសារចង់បានប្រាក់មកចិញ្ចឹមជីវិត បង្ខំអោយពួកគេធ្វើស្រីពេស្យាចារប្រព្រឹត្តអំពើផ្តេសផ្តាសដែលសង្គមស្អប់ខ្ពើម
- កុមារមួយចំនួនត្រូវគេបោកបញ្ជោតជួញដូរលក់
- កុមារបោះបង់ការសិក្សា ខ្វះការអប់រំ សេពគ្រឿងញៀន ហើយកែនអោយធ្វើទាហារ កុមារមួយចំនួនទៀតកើតអេដស៍
- សិទ្ធិកុមារត្រូវបានគេរំលោភបំពានដូចជា សិទ្ធិអប់រំ សំរាកលំហែ ការស្រលាញ់ថ្នាក់ថ្នម អោយគេគោរពក្នុងនាមជាមនុស្ស ។