Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


+ សំនេរកថាខណ្ឌ

ក. ឬស្សីជាប្រភេទរុក្ខជាតិបន្តពូជដោយពន្លកថ្មីគឺទំពាំងមិនមែនដោយសារការបណ្តុះគ្រាប់ដូចរុក្ខជាតិដទៃមួយចំនួនធំឡើយ ។ ពន្លកថ្មីរឺត្រពាំងដែលដុះចេញពីគល់ឬស្សីនោះ និងត្រូវជំនួសឬស្សីវិញក្រោយពីវាបានលូតលាស់ពេញលេញរួចហើយ ។ ទំពាំងអាចលូតលាស់បានហើយអាចក្លាយជាអ្នកស្នងឬស្សីបាន លុះត្រាតែមានឬស្សីស្រករមុនការពារពីការបោកបក់នៃខ្យល់ ពោលគឺទំពាំងគង់វង្ស រឺមិនគង់វង្សអាស្រ័យលើការ ការពាររបស់ឬស្សី ។

ខ. កុមារគឺជាមនុស្សទើបបង្កើតថ្មីនិងក្នុងវ័យងាយរងគ្រោះមានលក្ខណៈជុយស្រួយដែលចាំបាច់មានកំណើត កុមារមានលូតលាស់ទាំងកាយសម្បទាបញ្ញាសម្បទា សីលសម្បទា ក្រោមការថែទាំការផ្គត់ផ្គង់ការ ការពារពីមនុស្សធំ ដែលត្រូវស្នងពីមនុស្ស ចាស់នាពេលអនាគត

គ. កុមារត្រូវបានប្រៀបធៀបទៅនឹងទំពាំងដែលត្រូវស្នងឬស្សីព្រោះកុមារត្រូវស្នងមនុស្សចាស់ មុន ហើយកុមារខ្លួនឯងផ្ទាល់ត្រូវបង្កើតជំនាន់ក្រោយទៀត ដើម្បីបន្តវេនមនុស្សជាតិលើភពផែនដីប្រៀបបាននឹងទំពាំង ក្រោយពីក្លាយទៅជាឬស្សី អាចបព្ចោញទំពាំងថ្មីជាបន្តបន្ទាប់ ។ នេះជាក្រឹត្យក្រមធម្មជាតិ ។ ដូចនេះហើយបានជាគេថា “កុមារជាទំពាំងស្នងឬស្សី” ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login