មូលហេតុដែលបង្ហាញពីការវិវាទឬខ្វែងគំនិតគ្នារួមមានៈ
- ការបរិហាកេរ្តិ៍គ្នា
- ការរំំលោភលើផ្លូវភេទ
- ការវាយតប់គ្នាដោយមូលហេតុផ្សេងៗ
- ការលែងលះប្តីប្រពន្ធ
- ជម្លោះដែលនាំឲ្យមានរបួសស្នាម
- ការវាយដណ្តើមស្រីញីគ្នា
- អំពើចោរកម្ម
- ការកាប់សម្លាប់គ្នា
- ការលេងល្បែងស៊ីសង់
- ការមិនគោរពសម្តី ឬគោរពពាក្យសច្ចៈ
- ជម្លោះទៅលើដីធ្លី
- ការមិនចេះអត់ឪនអធ្យាស្រ័យរវាងគ្នា និងគ្នា
- បងធំបងតូចជើងកាង
- គ្រឿងញៀន
- បុណ្យសក្តិ អំណាចទ្រព្យសម្បត្តិ
- ការយល់ច្រលំនិងគ្នា ។ល។
ជាដំណោះស្រាយនូវទំនាស់ទាំងនោះប្រកបដោយសុវត្ថិភាព និងជោគជ័យខ្ពស់រួមមានដូចខាងក្រោម៖
- សិក្សា និងពិនិត្យជម្លោះដែលកើតមានឲ្យបានច្បាស់លាស់និងត្រឹមត្រូវ
- ស្តាប់តម្រូវការក្នុងដំណោះស្រាយជម្លោះរាល់ភាគី
- វិភាគរកការពិតរបស់ជម្លោះ និងកាត់ក្តីដោយយុត្តិធម៌ត្រឹមត្រូវតាមផ្លូវច្បាប់
- អនុវត្តទៅតាមផែនការដែលបានគ្រោងទុក
- វាយតម្លៃទៅលើដំណោះស្រាយបញ្ហាឲ្យបានគ្រប់គ្រង់ជ្រុងជ្រោយ
- ក្នុងករណីពុំអាចសម្រុះសម្រួលគ្នានិងផ្សះផ្សាបាន ក្តីនោះត្រូវតែបញ្ជូនទៅតុលាការថ្នាក់លើបន្តទៀត
- តុលាការត្រូវមានឯករាជភាពក្នុងការកាត់ក្តី ។