នៅក្នុងប្រទេសកម្ពុជា ស្រ្តីបានចូលរួមចំណែក ឬមានភារកិច្ចក្នុងការកសាងជាតិដូចជា ៖
- ក្នុងវិស័យសេដ្ឋកិច្ចៈ ស្រ្តីចូលរួមក្នុងការងារបង្កបង្កើនផល ធ្វើស្រែចម្ការ ច្បារដំណាំធ្វើស្រែប្រាំង ស្រែវស្សា និងចិញ្ចឹមសត្វ
- ក្នុងវិស័យការងារៈ ស្រ្តីខ្មែរបានចូលរួមក្នុងសកម្មភាពនៃការងារសង្គម ការងាររាជការស្ទើរតែគ្រប់លំដាប់ថ្នាក់ ដូចជាបុរសដែរ
- ស្រ្តីខ្មែរបានលិខិតបំពេញសកម្មភាពគ្រប់បែបយ៉ាង សម្រាប់សង្គមក្រៅគ្រួសារ ក៏ដូចជាសម្រាប់អ្នកជិតខាង ញាតិជិតឆ្ងាយ សាលារៀន អ្នកគ្រូ លោកគ្រូ សម្រាប់វប្បធម៌ជាតិហើយធ្វើឲ្យនាងក្លាយជាមិត្តល្អអ្នកជិតខាងល្អសិស្សល្អ ទីប្រឹក្សាល្អ និងពលរដ្ឋល្អក្នុងសង្គមជាតិ ។