Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ផលវិបាកនៃសង្រ្គាមក្នុងសម័យសាធារណរដ្ឋខ្មែរ គឺ ប្រជាជនកម្ពុជាជាង ១លាននាក់បានបាត់បង់ជីវិត អ្នករបួស ក្មេងកំព្រា និងជនពិការជាច្រើននាក់ទៀត ។ ប្រជាពលរដ្ឋភៀសខ្លួនរាប់សែននាក់គ្មានទីពឹង ព្រាត់ប្រាស់ គ្រួសារ ។ នៅក្នុងប្រទេសរោងចក្រឩស្សាហកម្ម ៤/៥ បានត្រូវបំផ្លិច បំផ្លាញ ចំការកៅស៊ូ ២/៣ ត្រូវបាត់បង់ ផ្លូវថ្នល់ និងផ្លូវដែក ៧០-៨០% ត្រូវខូចខាត ហើយកំពង់ផែពាណិជ្ជកម្ម ទាំងទឹកសាបនិងទឹកប្រៃទទួលការខូចខាតជាទម្ងន់ ។ ផលិតផលខាងកសិកម្មអសកម្មភាពទាំងស្រុង ចំណែកឩស្សាហកម្មបាត់បង់សមត្ថភាពផលិតរបស់ខ្លួនឬមានសមត្ថភាពតិចតួចបំផុត បើប្រៀបធៀបទៅនឹងស្ថិតិនៃសម័យមុនសង្រ្គាម ។ ទំនិញជាចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃបានឡើងថ្លៃហួសកម្រិតអតិផរណា ប្រាក់រៀលចុះថ្លៃ ភាពឥតការងារធ្វើ អំពើពុករលួយក៏មានកម្រិតខ្ពស់ ។ ប្រទេសជាតិទាំងមូលជួបបញ្ហាច្របូកច្របល់ខ្វះ សណ្តាប់ធ្នាប់ អស្ថិរភាពនយោបាយ ភាពអនាធិបតេយ្យកើតមានស្ទើរគ្រប់ទីកន្លែង កូនទាហានបាត់បង់វិន័យ នាយទាហានបានរត់ចេញពីជួរកងទ័ព ហើយចុះចូលមកកងកម្លាំងនៃអ្នកសេ្នហាជាតិ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login