និយាយវិស័យសេដ្ឋកិច្ច និងសង្គមនៅអាឡឺម៉ង់ខាងលិច ៖
វិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់
ការរីកចម្រើនខាងសេដ្ឋកិច្ចអាស្រ័យលើកកត្តាអនុគ្រោះមួយចំនួននដូចជា ៖
- តំបន់ធ្យូថ្មដ៏ធំរបស់អាឡឺម៉ង់ គឺតំបន់រូ ដែលជាប្រភពថាមពលសម្រាប់រោងចក្រធំៗ មានរោងចក្រស្លដែលជាដើម ។
- ការសំបូរទៅដោយហត្ថពលករដោយមានប្រាក់កំវៃថាក
- ចាប់ពីឆ្នាំ១៩៥១ ការកសាងទ្វីបអឺរ៉ុបឡើងវិញគឺជាការបើកចំហទីផ្សារអាឡឺម៉ង់ឪ្យកាន់តែធំទូលាយថែមទៀត ។
- គេបានពង្រីកតំបន់ឧស្សាហកម្មធំៗជាច្រើនកន្លែងនៅទៅទូទាំងប្រទេសដើម្បីឆ្លើយតបនឹងតម្រូវទីផ្សារ ។
- ឧស្សាហកម្មក៏ល្បីល្បាញនាំមុខគេនៅទ្វីបអឺរ៉ុបរបស់អាឡឺម៉ងគឺរោងចក្រគ្រឿងអគ្គិសនី រោងងចក្រគីមី រោងចក្រស្លដែក និងរោងចក្រ ផលិតគ្រឿងម៉ាស៊ីនធំៗ
- អាឡឺម៉ងគឺប្រទេសនាំមុខគេខាងផ្នែកផលិតកសិកម្មផងដែរដូចជាស្ករ ទឹកដោះ សាច់ និងទទួលបានចំណាត់ថ្នាក់លេខ២ សម្រាប់ការនាំចេញផ្លែឈើនិងដំឡូងបារាំង
- អាឡឺម៉ងបាននាំចេញនាំមុខគេទៅទ្វឺបខាងផ្នែកផលិតផលគីមី ម៉ាស៊ី និងរថយន្ត ចំណាត់ថ្នាក់លំដាក់ទី៣ នៅលើពិភពលោកបន្ទាប់ពីជប៉ុននិងអាមេរិក ។
វិស័យសង្គម
- សហព័ន្ធអាឡឺម៉ង់ជាចប្រទេសមួយដែលគិតនៅក្នុងវិស័យសង្គមល្អជាងគេនៅទ្វឺបអឺរ៉ុបចាប់ពីប្រាក់ធានារ៉ាប់រងជំងឺការងារ អ្នកឥតការចូលធ្វើ មនុស្សវ័យជរា
ស្រ្ដីមានសិទ្ធិស្មើនឹងបុរសដែលមានចែងនៅក្នុងច្បាប់ជាមូលដ្ឋាន ស្ដ្រីចំនួន ១/២ ចាប់ពីអាយុ១៥ ឆ្នាំ ដល់ ៥០ ឆ្នាំ ទទួលបានការងារនៅខាងក្រៅផ្ទះ ។ តាមច្បាប់ស្រ្ដីមានផ្ទៃពោះត្រូវបានឈប់សម្រាប់នៅផ្ទះចំនួន ៦ ខែ ក្រោយពេលឆ្លងទន្លេថែរក្សាទារក ។