លោកហ្គោបាឆូវជាអ្នកធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ចនិងសង្គមដែលកំពុងទុំជោរនៅសហភាពសូវៀតដែលពីដើមមានជំហរតាំងពី ឆ្នាំ ១៩១៧ មកម្ល៉េះ ។
- ជាលើកដំបូងលោក ហ្គោលបាឆូវបានបើកឪ្យមានវិន័យោគទុនខាងវិស័យឧស្សាកម្មខាងក្រៅនិងហើយបំផុតឪ្យមានការប្រណាំងប្រជែងតាមទម្រង់សេដ្ឋកិច្ចរបបទីផ្សារសេរី
- ក្នុងវិស័យនយោបាយវិញ គឺបើកឲ្យពួកគេប្រឆាំងធ្វើការរិះគន់ជាចំហដល់របបមុន (សង្គមនិយម) ។ នៅក្នុងក្របខ័ណ្ឌនៃជួរគណបក្សផ្ដល់ឪ្យមានរបបប្រជាធិបតេយ្យនៅក្នុងបក្សពោលគឺឪ្យមានការជ្រើសរើសមន្ដ្រីដោយការបោះឆ្នោត ដើម្បីសម្ដែងការទុកចិត្តថ្ងៃទី 1 ធ្នូឆ្នាំ ១៩៨៨ មានកំណែទម្រង់នៃរដ្ឋធម្មនុញ្ញដែលរៀបចំឪ្យមានការបោះឆ្នោតជ្រើសរើសសមាជិកសភាតាមរយៈប្រជាពលរដ្ឋដែលមានគណបក្សជាច្រើនចូលរួម ។
- ទម្រង់នៃរដ្ឋធម្មនុញ្ញថ្មីនេះបានចែងពីអាណិតប្រធានាធិបតីដែលមានរយៈពេល ៥ ឆ្នាំហើយលោក ហ្គោបាឆូវ ជាប្រធានាធិបតីដំបូងដែលចូលមកកាន់តំណែងនៅក្នុងឆ្នាំ ១៩៩០ ។
- អ្នកទោសនយោបាយនិងអ្នកប្រឆាំងត្រូវដោះលែងពីមន្ទីរឃុំឃាំងឲ្យមានសេរីភាព នឹងត្រឡប់មកជួបជុំគ្រួសារ ឯសុ្រកកំណើតវិញ ។
សរុបមក នយោបាយពររេស្រ្តួយការរបស់លោកហ្គោបាឆូវ ជាទម្រង់នយោបាយមួយដែលផ្ដល់ការនិងគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដូចជាសិទ្ធក្នុងការបញ្ចេញមតិជាដើម ។ ការធ្វើអោយមានការបោះឆ្នោតការកំណត់អាណត្តិរបស់ប្រធានាធិបតីជាដំណើរការដ៏ល្អដើម្បីឈានទៅលទ្ធិប្រជាធិបតេយ្យ ។ ម្យ៉ាងទៀត ការបើកទ្វារឲ្យមានអ្នកវិនិរបស់ទីផ្សារសេរី ។ កត្តាទាំងនេះបានធ្វើឪ្យអ្នកនយោបាយនិងសេដ្ឋកិច្ច ឪ្យសហភាពសូវៀតមានដំណើរការ និងកេរ្តិ៍ឈ្មោះល្អក្នុង ពិភពលោក។