កង្វះទឹកសាបនាំឲ្យមានផលវិបាកដូចជា៖
- មនុស្សទាំងអស់ត្រូវកោរសក់ដើម្បីចៀសវាងប្រើប្រាស់ទឹកក្នុងការលាងសំអាត
- មនុស្សដែលមានអាយុ ៥០ឆ្នាំមានសភាពដូចមនុស្សអាយុ ៨៥ឆ្នាំ ហើយច្រើនមានជម្ងឺធ្ងន់ធ្ងរដោយសារខ្វះជាតិទឹក ។ មនុស្សនៅពេលនោះត្រូវជូតខ្លួនដោយកន្សែងដែលអប់ដោយប្រេងជំនួសទឹក
- ទេសភាពដែលនៅជុំវិញ ក្លាយជាវាលធំដ៏ក្តៅហែងព្រោះគ្មានដើមឈើ គ្មានទឹកមានតែមនុស្សស្លាប់ ។ កម្មករនិយោជិកក្នុងរោងចក្រ ត្រូវបានគេផ្តល់ទឹកផឹកជំនួសប្រាក់បៀវត្ស
- មនុស្សត្រូវកាន់ថូរង់ចាំត្រង់ទឹក ។ អាហារភាគច្រើនជាអាហារសិប្បនិម្មិត ។ ពីមុនមនុស្សផឹកទឹក ៨កែវក្នុងមួយថ្ងៃ តែពេលនោះត្រូវផឹកទឹកត្រឹមតែកន្លះកែវប៉ុណ្ណោះ
- មនុស្សត្រូវបោះបង់ចោលនូវសម្លៀកបំពាក់ ដែលប្រឡាក់ព្រោះគ្មានទឹកសម្រាប់បោកគក់ដែលជាហេតុនាំឲ្យសំរាមកើនឡើង
- មនុស្សទាំងអស់មើលទៅគួរឲ្យខ្លាច ដោយសារគ្មានជាតិទឹកនិងពោរពេញដោយជំងឺ ដែលបង្កមកពីរស្មីព្រះអាទិត្យខ្លាំងព្រោះតែស្រទាប់អូសូនបាត់បង់
- មុនស្សជំនាន់ក្រោយចខ្សោយប្រាជ្ញា ដោយសារបរិមាណ អុកស៊ីសែនថយយយចចចុះ(គ្មានរុក្ខាជាតិ) ។ ស្រ្តីដែលមានអាយុ ២០ឆ្នាំមានរូបសម្បត្តិដូចមនុស្សអាយុ៤០ឆ្នាំ ។ អាយុសង្ឃឹមរស់គិតជាមធ្យមគឺ ៣៥ឆ្នាំ
- ទឹកក្លាយជាវត្តុដ៏ពិសិដ្ឋដែលត្រូវយាមកាមយ៉ាងហ្មត់ចត់ ព្រោះអាចមានសង្គ្រាមដណ្តើមទឹកគ្នា ។