ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
យើងសង្កេតឃើញថាព្យញ្ជានៈខ្មែរភាគច្រើនសុទ្ធតែមានសក់ ហើយយើងបានឃើញគេលាវឍសក់ ៊ អ្នកខ្លះហៅថា ក ដែលមានសណ្ឋានដូចជាលេខ៣ ដែលភាសាបាលី ហៅថាត្រីសព្ទ មកប្រើដាក់លើព្យញ្ជានៈពួក អ ប ស ហ ឲ្យទៅជាព្យញ្ជានៈពួក អ៊ ប៊ ស៊ ហ៊ វិញ ។ សក់និងព្យញ្ជានៈឯទៀតពុំឃើញមកប្រើផងទេ ។ យើងយល់ថាការធ្វើឲ្យព្យញ្ជានៈមានសក់ពុំមែនជាការគិតបប្រយោជន៍ឡើយ ផ្ទុយទៅវិញសក់ព្យញ្ជានៈ គឺជាក្បាច់ដែលបុព្វបុរសយើងអាចរចនាឡើង ដើម្បីលម្អព្យញ្ជានៈនីមួយៗឲ្យមានសភាពសមសួនឡើង ។ ចំណែកអក្សរសៀម លាវ ដែលយកលំនាំតាមអក្សរខ្មែរយើងយកទៅ តែប្រើលុបសក់ចេញមើលទៅហាក់ដូចជាមនុស្សដែលមានតែក្បាលប៉ុន្តែអត់សក់ដូចនេះដែរ ។