Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីចៀសវាងកំហុសឆ្គងអក្ខរាវិរុទ្ធបន្តទៅទៀតនោះយើងត្រូវ​៖

          ក. ជំរុញការបណ្តុះបណ្តាលឲ្យបានផុលផុសដោយត្រូវពង្រឹងគុណភាពអប់រំ នៅគ្រប់កម្រិតសិក្សា ពិសេសនៅថ្នាក់បឋម និងអនុវិទ្យាល័យ

ខ. រកមធ្យោបាយធ្វើយ៉ាងណាឲ្យមានការបណ្តុះបណ្តោយបន្តជាប្រចាំដែលមានលក្ខណៈជាប្រព័ន្ធ ពីព្រោះវិធានការនេះអាចនាំឲ្យមានការចែករំលែកចំណេះដឹងដល់គ្នាទោវិញទៅមក ចំពោះសាស្រ្តាចារ្យគ្រប់កម្រិត

គ. ស្មេរគ្រប់រូបគួរតែគោរពតាមគោលការណ៍អក្ខរាវិរុទ្ធ ដែលត្រឹមត្រូវហើយចៀសវាងការសរសេរពាក្យ ទៅតាមការយល់ឃើញផ្ទាល់ខ្លួនដែលប្រាសចាកពីការពិត

ឃ. ឈប់ធ្វើកំណែប្រែអក្ខរាវិរុទ្ធ ដោយពុំសមហេតុសមផលតទៅទៀត បើរួមគ្នាកំណែតម្រូវម្តងវិញហើយការកែតម្រូវនេះទៀតសោតត្រូវធ្វើទៅតាមជំនាញបច្ចេកទេសច្បាស់លាស់

ង. គួរគប្បីតម្រូវឲ្យមាននយោបាយជាតិមួយស្តីពីភាសានិងអក្សរសាស្រ្តខ្មែរប្រចាំក្រសួងអប់រំយុវជននិងកីឡា ដោយសហការគ្នាជាមួយរាជបណ្ឌិតសភាកម្ពុជា

ច. សូមបណ្តាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយមេត្តាជួយធ្វើជាគំរូឈានមុខគេ ក្នុងការផ្សព្វផ្សាយ និងការប្រើប្រាស់ឲ្យបានត្រឹមត្រូវនូវសំណេរពាក្យ និងអក្ខរាវិរុទ្ធខ្មែរយើង ។ គួរគប្បីកុំឲ្យមានកំហុសផ្នែកអក្ខរាវិរុទ្ធមាននៅក្នុងអត្ថបទ ឬទំព័រផ្សាយរបស់ខ្លួនតទៅទៀត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login