Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បច្ឆិមបទ គឺជាធាតុវេយ្យាករណ៍ប្រើដាក់នៅខាងចុងពាក្យណាមួយ ដើម្បីបង្កើតបានជាពាក្យថ្មីមួយ ។

          បច្ឆិមបទ​ចែកចេញជាពីរ ប្រភេទរួមមាន៖​                                                    

ក. បច្ច័យបទ

        ជាធាតុវេយ្យាករ ប្រើដាក់នៅខាងចុងពាក្យដើម្បីបង្កើតជានាមសព្ទមួយឡើង ។ បច្ច័យបទរួមមានភាព ការ កិច្ច កម្ម ករ ការិនី ។ល។​

ឧទាហរណ៍ ៖​

  • សកម្ម+ ភាព > សកម្ម​ភាព
  • វិក្រឹត្យ ការ វិក្រឹត្យការ
  • ពល+ ករ >ពលករ
  • រាជ + កិច្ច> រាជកិច្ច
  • សង្គ​ម+ និយម >សង្គមនិយម ។

លក្ខណៈសម្ព័ន្ធ

        ការបង្កើតពាក្យ ដោយប្រើបច្ច័យបទពុំអាចផ្តល់លទ្ធភាពឲ្យគេ ញែកធាតុពីរដោយធាតុណាមួយផ្សេងទៀតទេ ហើយក្នុងករណីខ្លះគេត្រូវប្រើស្នៀតថែមទៀត ។

        ឧទាហរណ៍៖

          ការផ្សំពាក្យ ករណះ និង កិច្ច គេត្រូវប្រើស្នៀត អ៊ីយ ចងសម្ព័ន្ធរវាងពាក្យទាំងពីរឲ្យកើតបានទៅជា ករណីយកិច្ច

          ម៉្យាងទៀតក្នុងការពន្យល់ន័យ រវាងពាក្យគេតែងតែពន្យល់ ដោយចាប់ផ្តើមបកស្រាយពីពាក្យចុងត្រឡប់ទៅភ្ជាប់នឹងពាក្យដើមវិញ ដូចជា ពលករ គេប្រែថាអ្នកធ្វើការដោយកម្លាំងឯ សកម្មភាព គឺភាពដែលមានចលនាឬសកម្មភាព ។

ខ. បច្ច័យសព្ទ

        ជាធាតុវេយ្យាករ ប្រើសម្រាប់ដាក់ផ្សារភា្ជប់ទៅនឹងព្យព្ជានៈចុងព្យាង្គនៃពាក្យណាមួយដើម្បីបង្កើតជាពាក្យថ្មីមួយ ។

ឧទាហរណ៍ ៖

        នាយ +អិកា >នាយិកា

          នាយ+ អក >នាយក

          ឧបាស +អក >ឧបាសក ។

លក្ខណៈសម្ព័ន្ធ

        បច្ច័យសព្ទពុំមានស្វ័យភាពផ្នែកសម្ព័ន្ធនោះទេ ។ គេពុំអាចញែកវាចេញពីមូលសព្ទដោយធាតុណាមួយបានឡើយ ។ ជាទូទៅវាចូលផ្សំជាមួយពាក្យណាមួយហើយបង្កើតបានជាពាក្យសមាស ។

          ការចងសម្ព័ន្ធរវាងពាក្យស្នូល និងបច្ច័យសព្ទមានលក្ខណៈ តាមបែបបាឡំសំស្រ្កឹតដែលតាមទម្លាប់គេច្រើន តែពោលថាការបង្កើតពាក្យដោយការចុះបច្ច័យបទ ។​


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login