2018-10-15 11:24
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រូបធាតុនៃភាសាវិទ្យា និងកិច្ចការចាំបាច់របស់ភាសាវិទ្យារួមមាន៖
ក. រូបធាតុនៃភាសាវិទ្យា
បានកើតឡើងជាដបូង តាមរយៈការសមដែងចេញគ្រប់យ៉ាងនៃភាសារបស់មនុស្ស ទាំងមនុស្សក្នុងព្រៃ ទាំងមនុស្សក្នុងសង្គម រីកលូតលាស់គ្រប់សម័យកាលទាំងសម័យបុរាណ ទាំងសម័យទំនើប ហើយមិនមែនចំពោះតែភាសាត្រឹមត្រូវ ឬភាសាសម្រិតសម្រាំងទេ តែចំពោះគ្រប់ទម្រង់ទាំងអស់នៃការសំដែងគំនិត ឬមនោសញ្ចេតនា ។ ជា ញឹកញាប់ភាសាបានចេញផុតពីការសង្កេតផ្ទាល់ ( ភាសាបុរាណ ) ក្នុងករណីនេះ ភាសាវិទូគ្មានជម្រើសអ្វីក្រៅពីការយកចិត្ត ទុកដាក់ លើអត្ថបទសរសេរនោះទេ ពីព្រោះថាមានតែងអត្ថបទសរសេរនោះហើយ ដែលអាចឲ្យគេស្គាល់ភាសាដោយឡែក របស់ជនជាតិនីមួយៗ ( Idiome / Idiom ) បាន ។
ខ. កិច្ចការចាំបាច់នៃភាសាវិទ្យា
ធ្វើការពិពណ៌នា និងសិក្សាប្រវត្តិនៃគ្រប់ភាសាដែលអាចធ្វើទៅបាន គឺសិក្សាអំពីប្រវត្តិនៃអម្បូរភាសា និងសិក្សាសើវើុតាមលទ្ធភាពដែលអាចធ្វើទៅបានអំពីភាសាមេ នៃអម្បូរភាសានីមួយៗ ។
ស្វែងរកចំណុចដែលកើតមានជាអចិន្ត្រៃយ៍ និងសាកលនៅក្នុងគ្រប់ភាសាហើយទាញចេញ នូវច្បាប់ទូទៅ ដែលអាចឲ្យគេប្រមូលផ្តុំនូវរាល់
បាតុភូតដោយឡែកៗក្នុងប្រវត្តិភាសា ។