2018-10-15 11:28
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មុននឹងឈានចូលទៅដល់ការបកស្រាយសំណួរខាងលើ យើងត្រូវយល់នូវពាក្យមួយចំនួនដូចជា៖
ក. ប្រព័ន្ធ ( System )
ជាសំណុំមួយ ដែលមានធាតុចាប់ពីបីរឡើងទៅ ហើយធាតុទាំងនេះ មានទំនាក់ទំនងគ្នាទៅវិញទៅមក ។
ឧទាហរណ៍៖ ប្រព័ន្ធផ្លូវទឹក ប្រព័ន្ធភ្លើង អគ្គិសនី ប្រព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធគ្រួសារ ... ។
ខ. សញ្ញា ( singe )
គឺជាអ្វីដែលជំរុញចូលទៅក្នុងខួរក្បាល របស់មនុស្សធ្វើឲ្យយើងគិតពិចារណា វិភាគឬយល់ឃើញអ្វីមួយខុសពីមុន ។
ឧទាហរណ៍ ៖ ភ្លើងចរាចរ ( ភ្លើងក្រហម ឈប់ ភ្លើងលឿង ប្រុងប្រយ័ត្ន ភ្លើងបៃតង ត្រូវធ្វើដំណើរ ) ។
គ. សញ្ញាពិសេស ( Special Singe )
សញ្ញាពិសេសរបស់ភាសាគឺ ត្រូវផ្សំគ្នាហើយឈានឡើងជានិច្ចពី សទ្ទ ( Phonem ) រូបសព្ទ ( Morphem ) ពាក្យ ( Word ) កន្សោមពាក្យ ( Group of Word ) ល្បះ ( Sentence ) អត្ថបទ ( Texte ) ។
រួមសេចក្តីមកសញ្ញាពិសេស មានលក្ខណៈដូចតទៅ ៖
ដូចនេះរួមមក ដែលហៅថា ប្រព័ន្ធសញ្ញា គឺជាប្រព័ន្ធនៃធាតុរបស់សញ្ញា ។ រីឯ ( ប្រព័ន្ធសញ្ញាពិសេស ) របស់ភាសានោះគឺប្រព័ន្ធសញ្ញាដែលមានលក្ខណៈលាយចម្រុះ ។ ប្រព័ន្ធដែលមានលក្ខណៈជាប្រភពដើម ឯប្រព័ន្ធផ្សេងទៀតក្រៅពីភាសាគឺជាកម្លាយ ។ ប្រព័ន្ធសញ្ញាភាសាជាបាតុភូតផ្ទៃក្នុងរបស់សង្គម ឯប្រព័ន្ធសញ្ញាជាបាតុភូតខាងក្រៅ ។
កំណត់សម្គាល់
សញ្ញាមានពីរផ្នែកគឺ៖
១. សញ្ញារូប
២. សញ្ញាន័យ ។