Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


និយាយអំពិស្ថានភាពភូមិសាស្រ្តអ៊ិតាលីបុរាណ ៖​

ក.​ ស្ថានភាពភូមិសាស្រ្ត

        ប្រទេសអ៊ីតាលីដូចជាប្រទេសក្រិចដែរ​គឺជា ឧបទ្វីបមួយនៃសមុទ្រមេឌីទែរ៉ាណេប៉ុន្តែប្រទេសអ៊ីតាលីនាសម័យបុរាណមានទំហំតូចជាងស្ថានពេលបច្ចុប្បន្ន ។ កោះស៊ីស៊ីល ( Sicile ) ត្រូវបានរាប់បញ្ចូលក្នុងផែនទីអ៊ិតាលីតាំងពីដើមមក ។

        ប្រទេសនេះចែកសមុទ្រមេឌីទែរ៉ណេ ជាអាងទឹ​កពីរមានស្ថានភាពដូចជាស្ពានមួយដែលអាចភ្ជាប់ទ្វីបអឺរ៉ុបទៅនឹងទ្វីបអាព្រិច ។ ស្ថានភាពដ៏ល្អប្រសើរនេះ អាចជួយជនជាតិអ៊ីតាលីក្នុងដំណើរវាយយកតំបន់ជុំ​វិញសមុទ្រនេះម​កត្រួតត្រាកាន់កាប់ ។

        ដីនៅប្រ​ទេសអ៊ីតាលីពុំសូវមានជីវជាតិទេ ។ ជួរភ្នំអាប៉ិនណាំង ( Apennin ) លាតសន្ធឹងលើឧបទ្វីបអ៊ីតាលី ពីជើងទៅត្បូងមានចង្កេះចោតហើយសម្បូរទៅដោយថ្ម ។ នៅតាមជើងភ្នំមានទំនាបតូចៗ ។​ទំនាបខ្លះជាតំបន់បឹងបួនៅតាមសមុទ្រអាឌ្រីយ៉ាងទិច​ និងមាត់សមុទ្រទីរ៉ែន ។

ខ. ស្ថានភាពប្រ​វត្តិសាស្រ្ត

        ទីក្រុងរ៉ូម ស្ថិតនៅផ្នែកកណ្តាលនៃប្រទសអ៊ីតាលីមាន ចម្ងាយប្រ​ហែល២០គីឡូម៉ែត្រ ពីសមុទ្រទីរ៉ែន ។ ទីក្រុងរ៉ូមជាឃ្លាំងអំបិលសម្រាប់ចិញ្ចឹមបប្រជាជនដែលរស់នៅតាមទំនាប និងលើភ្នំអាប៉ិនណាំង ។ តាម​រឿងនិទានបានឲ្យដឹងថាទីក្រុងរ៉ូមបានបង្កើតឡើងតាំងពីឆ្នាំ៧៥៣មុន គ.ស ដោយស្នាព្រះហស្ត ព្រះបាទរ៉ូមុយលុសដែលជាប់សាច់ឈាម​ ជាមួយក្សត្រាទីក្រុងត្រ័រព្រះនាមអេនេ ( Enee ) ។ តែប្រ​វត្តិវិទូបានគូសបញ្ជាក់ថារ៉ូមមុនដំបូង គ្រាន់តែជាភូមិតូចមួយធ្លាប់ឋិតក្រោមការគ្រប់គ្រង់ពី ប្រ​ទេសអេទ្រុសតែបានរំដោះខ្លួនរួច ហើយបានប្រកាសជាសាធារណៈរដ្ឋនៅឆ្នាំ៥០៩មុនគ.ស ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login